ភ្នំពេញ​៖  ហាង បាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza) បានបន្ថែមនូវឈុតពិសេស Refill ញុំាម៉ាអស់ដៃបន្ថែមទៀត គឺការញុំាសាច់អាំងថែមរហូតដល់ឆ្អែតសម្រាប់រយៈពេល ២ខែ ចាប់ពីថ្ងៃទី ១ ខែសីហា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ ហើយសម្រាប់តម្លៃវិញគឺមានពីរដូចជា៖

ឈុត Happy Refill និង Super Refill

តម្លៃទី១: ចំណាយត្រឹមតែ ១២.៥០ ដុល្លារក្នុងមនុស្សម្នាក់ ចំពោះក្មេងកម្ពស់ក្រោម ១២០ ស.ម បញ្ចុះតម្លៃ ៥០% និងកម្ពស់ក្រោម ១០០ ស.ម គឺមិនគិតថ្លៃ។

សម្រាប់ឈុត (Happy Refill) ដែលយើងអាចរីករាយជាមួយសាច់ដែលមានគុណភាពខុសៗគ្នាទាំងសាច់គោ និងសាច់ជ្រូកជាមួយនឹងមុខម្ហូបថ្មីៗទៀតដូចជាតៅហ៊ូអាហារសមុទ្រ ឬបន្លែ សាច់មាន់ និងច្រើនទៀត។

ឈុត Happy Refill

តម្លៃទី២: ត្រឹមតែ ១៤.៥០​ ដុល្លារ ក្នុងមនុស្សម្នាក់ ចំពោះក្មេងកម្ពស់ក្រោម ១២០ ស.ម បញ្ចុះតម្លៃ ៥០% និងកម្ពស់ក្រោម ១០០ ស.ម គឺមិនគិតថ្លៃ។ សម្រាប់ឈុត (Super Refill) ដែលឈុតនេះសម្រាប់អ្នកគ្រប់គ្នាដែលចូលចិត្តអាហារសមុទ្រនិងសាច់ពិសេសៗដូចជាត្រីសាម៉ុង បង្គា សាច់គោអូស្ត្រាលី និងអាឡឺម៉ង់។ បន្ថែមពីនេះក៏មានមុខម្ហូបពិសេសបន្ថែមទៀត ដែលធានាថាអ្នកនឹងចូលចិត្តដូចជាសាច់ស្មាជ្រូកជាមួយឈីសនិងសាច់គោប្រាយជាមួយទឹកត្រី (Negidare)។

ឈុត Super Refill

អ្វីដែលពិសេសទៀតនោះ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១៥% ភ្លាមៗគ្រាន់តែបង្ហាញកាតធនាគារណាមួយទៅកាន់អ្នកគិតលុយ ដូចជាកាត ATM/VISA Master Card Union Pay ឬ Saving Card របស់ធនាគារកាណាឌីយ៉ា ធនាគារ Phillip និងគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ហើយចំពោះអ្នកដែលជាសមាជិករបស់ហាងបាប៊ីឃ្យូ ផ្លាស្សា និងសន្សំបានពិន្ទុបានរហូតដល់ទ្វេរដងឯណោះ។

ទទួលបានការបញ្ចុះតម្លៃ

បើតាមប្រសាស៍របស់លោក អ៊ិម បណ្ឌិត ដែលជាអ្នកគ្រប់គ្រងប្រតិបត្តិរបស់ហាងបាប៊ីឃ្យូផ្លាហ្សា បានថ្លែងថា៖

«ឈុត Happy Refill និង Supper Refill គឺបង្កើតឡើងដើម្បីលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រហាងបាប៊ីឃ្យូ ផ្លាហ្សា ហើយនឹងដើម្បីបន្ថែមនូវអ្វីដែលថ្មីៗសម្រាប់អតិថិជនទើបហាងបាប៊ីឃ្យូ ផ្លាហ្សា តែងតែបន្ថែមនូវមុខម្ហូប និងឈុតថ្មីៗ ដើម្បីបន្ថែមជម្រើសជាច្រើនបែបដល់អតិថិជនទៅតាមការចំណង់ចំណូលចិត្ត និងសមាជិករបស់ពួកគាត់»។
លោក អ៊ិម បណ្ឌិត អ្នកគ្រប់គ្រង

គួរបញ្ចាក់ថា ហាង បាប៊ីឃ្យូ ផ្លាហ្សា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំងបែបម៉ុងហ្គោលីនិងជប៉ុនដែលល្បីជាយូរមកហើយជាមួយភោជនីយដ្ឋានរបស់គាត់។

កាន់តែពិសេសទៅទៀត ដោយមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំង បាប៊ីឃ្យូផ្លាហ្សាបានពង្រីកសាខាក្នុងឆ្នាំ ២០១៧ ជាង ១៥០ កន្លែង ទាំងនៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយបាប៊ីឃ្យូផ្លាហ្សាត្រូវបានចាត់ចំណាត់ថ្នាក់ជាភោជនីយដ្ឋានលេខ ១ ក្នុងផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមកហើយ។ 

បាប៊ីឃ្យូផ្លាហ្សា មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង ១៧ សាខា នៅក្នុងប្រទេសម៉ាឡេស៊ី និងពីរសាខាទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ហាងសាច់អាំងបែបម៉ុងហ្គោលី និងជប៉ុនមួយនេះ ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី ហើយមកដល់សព្វថ្ងៃនេះ ហាងនេះ មានសាខាចំនួន ២ គឺស្ថិតនៅផ្សារទំនើប អ៊ី អន ម៉ល បានបើកនៅខែមិថុនា ឆ្នាំ ២០១៧ និងសាខាទួលគោក បានបើកនៅខែតុលា ឆ្នាំ២០១៧ ដែលសាខាទួលគោក មានបន្ទាប់ការ៉ាអូខេធំៗចំនួនពីរ សម្រាប់អតិថិជនអាចច្រៀងលេងកម្សាន្តដោយឥតគិតថ្លៃដែលបើកចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ ១០:០០ យប់។ 

សម្រាប់កុកបន្ទាប់ទុកមុខ អាចទំនាក់ទំនងតាមរយៈលេខ ០២៣ ២៣ ១៨ ១៧។

សាច់អាំងនៅហាង BAR B Q Plaza
ហាង BAR B Q Plaza
ហាង BAR B Q Plaza

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]