ភ្នំពេញ៖ តារាកំប្លែង និងជាតារាសម្តែងមួយរូប លោកម៉ាដូណា កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ ស្របពេលដែលលោកតែងតែធ្វើឲ្យគេគ្រប់គ្នាសើចសប្បាយរាល់ពេលដែលមានកម្មវិធីម្តងៗ។

ដោយសារតែភាពក្រមិចក្រមើម សម្តីមិនចេះរីងស្ងួត បានធ្វើឲ្យតារារូបនេះ បានលេចមុខនៅក្នុងកម្មវិធីជាច្រើន ស្របពេលជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះលោកបានឡើងច្រៀងនៅក្នុងកម្មវិធីទូរទស្សន៍ ជាមួយក្រុមរាំតែងខ្លួនយ៉ាងស្អាតៗ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារារូបនេះបានជ្រើសយកក្រមា មកស្លៀករាំយ៉ាងមួយអស់ដៃ នៅក្នុងការប្រគុំតន្រ្តីមួយនេះមើលទៅយ៉ាងប្លែកភ្នែក ដែលមិនធ្លាប់ឃើញតារារូបណា ស្លៀកបែបនេះពីមុនមកនោះទេ។

បន្ទាប់ពីច្រៀងរាំលេងកម្សាន្តរួចហើយ តារារូបនេះក៏បាននិយាយលេងសើច ដើម្បីឲ្យបរិយាកាសកាន់តែសប្បាយរីករាយជាងនេះ មិនត្រឹមតែប៉ុណ្ណោះលោកបានធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនចង់បាន៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លោកម៉ាដូណា
លោកម៉ាដូណា
លោកម៉ាដូណា ពេលរាំ
លោកម៉ាដូណា ពេលរាំ
លោកម៉ាដូណា ពេលរាំ
លោកម៉ាដូណា និងក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា