ភ្នំពេញ៖ ពិធីការិនី ដ៏មានប្រជាប្រិយភាពកញ្ញា ជីជី មួយរយៈចុងក្រោយនេះ ហាក់មានភាពមមាញឹកនឹងការងារក្នុងសិល្បៈ និងមុខជំនួញរកស៊ីខ្លាំង ព្រោះអ្នកគាំទ្រឧស្សាហ៍ឃើញតារាស្រីរូបនេះ តែងតែបង្ហោះ ពីការងាររបស់ខ្លួននៅលើបណ្តាញសង្គមជានិច្ច។

ដោយឡែក កាលពីម្សិលមិញនេះ ពិធីការិនីសាច់សខ្ចីរូបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញនាង បង្ហោះរូបមួយសន្លឹក ក្នុងសភាពមានសក់ខ្លី ដូចមនុស្សប្រុស ដោយភ្ជាប់ជាមួយCaptionថា៖ “បើសក់អូនចឹងស្រលាញ់អូនអត់?”។

ទោះជាយ៉ាងណាក្តី សម្រាប់ការពាក់សក់បែបនេះ កញ្ញា ជីជី ពិតជាប្លែកខ្លាំងមែនទែន ដែលធ្វើឲ្យមហាជន ស្ទើរតែមើលមិនស្គាល់ថាជានាងទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនពិតជាតែទប់សំណើចមិនបាននោះទេ នៅពេលដែលឃើញនាង ពាក់សក់បែបនេះ៕

ជីជី
ជីជី
ជីជី សក់ខ្លី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី