ភ្នំពេញ៖ វីដេអូនៅក្នុងTiktok ជាច្រើនរបស់ក្មេងតូច ដាលីន បានចែកចាយពេញបណ្តាញសង្គម ខណៈពេលដែលនាងនៅក្មេងនោះទេ តែពូកែលេងទឹកមុខខ្លាំង រហូតធ្វើឲ្យទូរទស្សន៍នាំគ្នា ហៅប្អូនស្រីឡើងកម្មវិធីកម្សាន្តជាបន្តបន្ទាប់ និងធ្វើឲ្យមហាជនកាន់តែពេញចិត្ត។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះដែរ ក្មេងស្រីរូបនេះបានឡើងកម្មវិធី«ពេញចិត្តឬអត់» ម្តងរួចមកហើយ ដោយសារតែការនិយាយស្តីរបស់ប្អូន ធ្វើឲ្យអ្នកទស្សនាជាច្រើនអស់សំណើចគ្រប់គ្នា សូម្បីតែពិធីការិនីកញ្ញា សុភ័ក្រ កុសុម៉ា ផងនោះ។

ជាក់ស្តែងកាលពីថ្មីៗនេះ ប្អូនស្រីរូបនេះ បានប៉ះជាមួយនឹងពិធីការិនីរូបនេះ ជាថ្មីៗម្តងទៀត ដោយនាងបានធ្វើការសម្តែងរួមគ្នានៅក្នុងកម្មវិធីTiktok។ នៅក្នុងនោះ ឃើញថាកញ្ញា កុសុម៉ា និងប្អូនបានធ្វើកាយវិការតាមវីដេអូសម្លេង ដោយមើលទៅពិតជាពូកែកូរមិនចាញ់គ្នានោះទេ នេះបើមើលតាមរយៈការលេងទឹកមុខរបស់អ្នកទាំងពីរ។

ស្របពេលជាមួយគ្នានេះដែរ ក៏បានធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនចង់បានព្រោះថាលើកទីមួយហើយ ដែលតារារូបនេះ និងក្មេងស្រីដ៏គួរឲ្យស្រលាញ់នេះប៉ះគ្នាបែបនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

កុសុម៉ា និងប្អូនស្រី ដាលីន
កុសុម៉ា និងប្អូនស្រី ដាលីន
កុសុម៉ា និងប្អូនស្រី ដាលីន
កុសុម៉ា និងប្អូនស្រី ដាលីន
កុសុម៉ា និងប្អូនស្រី ដាលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា