ភ្នំពេញ៖ ជាការពិតណា សម្រាប់វិស័យសិល្បៈសព្វថ្ងៃមិនថាក្នុងឬក្រៅប្រទេស រមែងមានតារាមួយចំនួន សុទ្ធសឹងតែមានឈ្មោះហៅក្រៅ យ៉ាងពីរោះមិនចាញ់ឈ្មោះផ្លូវការរបស់ពួកគេឡើយ។

ជាក់ស្ដែងក្នុងថ្ងៃនេះ ខ្មែរឡូត នឹងទម្លាយឈ្មោះតារាស្រីល្បីៗទាំង៦រូប ដែលអ្នកទាំងនោះ ត្រូវបានមនុស្សជិតដិតជុំវិញខ្លួន និយមហៅឈ្មោះខាងក្រៅ ជាជាងឈ្មោះពិតរបស់ពួកគេ។

តោះ! បើចង់ដឹងមានតារាណាខ្លះតាមដានទាំងអស់គ្នា៖

១.អ្នកនាង ចនច័ន្ទ លក្ខិណា ត្រូវបានមិត្តអ្នកសិល្បៈរួមអាជីពជាច្រើន ហៅឈ្មោះតារាស្រីរូបនេះថា«ស្រីមុំ»

ចនច័ន្ទ លក្ខិណា

២.កញ្ញា មាស សុខសោភា មិនខុសពីអ្នកនាង ចនច័ន្ទ លក្ខិណា តារាចម្រៀងស្រីសម្ដីផ្អែមដែលកំពុងជ្រកកោនក្នុងផលិតកម្មថោនរូបនេះ ក៏មានឈ្មោះហៅក្រៅថា«ស្រីអូន» ផងដែរ។

មាស សុខសោភា

៣.ម៉ាក សែនសូនីតា គឺជាតារាសម្ដែងមួយរូបដ៏មានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ជាទូទៅគេគ្រប់គ្នា តែងតែហៅនាងថា «តូតា»

ម៉ាក សែនសូនីតា

៤.សុខ សោម៉ាវត្តី ពិធីការិនីសម្បូរវោហា ចូលចិត្តបង្ហាញភាពរួសរាយទៅអ្នកជុំវិញខ្លួន ឲ្យសើចសប្បាយ ចំពោះឈ្មោះក្រៅរបស់អ្នកម្ដាយចាយរាងរូបនេះ ត្រូវបានគេហៅ ថា«ស្រីគុជ»

សុខ សោម៉ាវត្តី

៥.សុខ ចិន្តា នេះជាឈ្មោះផ្លូវការរបស់ប្អូនស្រីកវីនិពន្ធល្បីឈ្មោះ លោក សុខ ជំនោរ ដែលជាតារាចម្រៀងរបស់ផលិតកម្មហង្សមាស « កញ្ញា វ៉ាន់ នីឡា»

វ៉ាន់ នីឡា

៦ រ៉ូ ចាន់ដារ៉ា សឹងតែគ្មានអ្នកស្គាល់ថាជាឈ្មោះពិត របស់តារាសម្ដែងរាងខ្ពស់ «ស្រីលាភ»នោះទេ ព្រោះកន្លងមកអ្នកនាង តែងនិយមប្រើឈ្មោះខាងក្រៅជាជាងឈ្មោះពិត៕

ស្រីលាភ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា