ភ្នំពេញ៖ បើរម្លឹកដល់បទចម្រៀងដ៏ល្បីរបស់ផលិតកម្មអឹម «ចប់គ្នាបានទេ» ប្រាកដជាមានប្រិយមិត្ត អ្នកស្នេហាវិស័យសិល្បៈ ចងចាំមិនភ្លេចចំពោះទឹកដមសម្លេងយ៉ាងពីរោះរបស់ម្ចាស់បទ ពោលនោះគឺលោក វណ្ណា ពិសិដ្ឋ ជាក់ជាមិនខាន។

ក្រោយពីសាងកេរ្តិ៍ឈ្មោះក្នុងទ្រនំរបស់ផលិតកម្មមិនបានប៉ុន្មាន ស្រាប់តែតារាចម្រៀងសម្លេងធ្ងន់រូបនេះ ហាក់ដូចជាស្ងាត់បាត់មុខពីសិល្បៈ មិនចេញសម្ដែងតាមកម្មវិធីនានា នាំឲ្យអ្នកគាំទ្រជាច្រើន កើតក្ដីចម្ងល់ថាលោក ឈប់ប្រឡូកសិល្បៈឬយ៉ាងណាឲ្យប្រាកដ។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ ថ្មីៗនេះស្រាប់តែមានការបែកធ្លាយ រូបភាពលោកជាមួយគូស្នេហ៍ ដែលអ្នកទាំង២កំពុងសំងំសាងភាពផ្អែមល្ហែមនឹងគ្នា យ៉ាងមានក្ដីសុខ ធ្វើឲ្យទស្សនិកជន ស្រឡាំងកាំងខ្លាំងតែម្ដង  ។

ជាក់ស្ដែងនេះជាលើកទី១ហើយដែល លោក វណ្ណា ពិសិដ្ឋ ដាច់ចិត្តទម្លាយមុខមាត់មិត្តស្រីសំណព្វចិត្តឲ្យមហាជនបានស្គាល់ដូច្នេះ ។ ទន្ទឹមនឹងនេះគ្រប់គ្នាក៏រំពឹងដែរថា លោក និងគូស្នេហ៍មុខជាមានដំណឹងល្អ ក្នុងពេលឆាប់ៗនេះមិនខាន៕

ខាងក្រោមនេះជារូបភាពរបស់លោក វណ្ណា ពិសិដ្ឋ និងគូស្នេហ៍ 

វណ្ណា ពិសិដ្ឋ និងគូស្នេហ៍
វណ្ណា ពិសិដ្ឋ និងគូស្នេហ៍
វណ្ណា ពិសិដ្ឋ និងគូស្នេហ៍
វណ្ណា ពិសិដ្ឋ និងគូស្នេហ៍
វណ្ណា ពិសិដ្ឋ និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណា ពិសិដ្ឋ