ភ្នំពេញ៖ កាលពីយប់មិញនេះ ផ្អែកលើគណនីហ្វេសប៊ុកមួយ បានបង្ហោះពី ហេតុការណ៍ ដ៏គួរឲ្យអាណិត បង្ហាញពីនារីគថ្លង់ម្នាក់ ដែលត្រូវជនមិនស្គាល់មុខវាយតប់ និងហូរឈាមយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រោយពីគណនីហ្វេសប៊ុកបុរសម្នាក់នោះ បង្ហោះព័ត៌មានបែបនេះហើយ មហាជនជាច្រើនបាននាំគ្នា បង្ហាញក្តីអាណិតនិងនាំគ្នាShareនៅលើបណ្តាញសង្គម យ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។

ម៉្យាងវិញទៀត ខណៈដែលមហាជន កំពុងតែបង្ហាញក្តីអាណិត ចំពោះនារីគថ្លង់ម្នាក់នោះ ស្រាប់តែគេសង្កេតឃើញមាន តារាចម្រៀងរូបសង្ហាប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បានមកComment ពាក្យខ្លោចចិត្តយ៉ាងច្រើន ពេលដែលខ្លួនឃើញសភាពបែបនេះ ដោយក្តីអាណិតចំពោះនារីម្នាក់នោះថា៖

Comment របស់លោក ណុប បាយ៉ារិទ្ធ

ទោះជាយ៉ាងណាក្តី ផ្អែកលើCommentទាំងនេះ លោក ណុប បាយ៉ារិទ្ធ ពិតជាអាណិតនារីគថ្លង់ម្នាក់នោះខ្លាំងមែនទែន។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ថែមទាំងអំពាវនាវឲ្យអ្នកដែលនៅកន្លែងកើតហេតុ ជួយរកយុត្តិធម៌ឲ្យនារីដ៏គួរឲ្យអាណិតម្នាក់នេះផង៕

ណុប បាយ៉ារិទ្ធ
នារីគថ្លង់ដែលត្រូវគេវាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ