ក្រុង​ប៉ោយ​​ប៉ែត ៖ បន្ទាប់មកត្រូវបាន​អ្នក​​សា​រ​ព័ត៌មាននៅក្នុងស្រុកមួយចំនួនចុះផ្សាយ​ព័ត៌​មានអំពីភិនភាគស្វែងរកក្រុមគ្រួសាររបស់​នារី​​រងគ្រោះ រហូត​មក​ដល់ថ្ងៃទី១៤ មីនា នេះក្រុម​គ្រួសារ​របស់នាងបានទទួលព័ត៌មានទំនាក់​​ទំនង​​ជាមួយកម្លាំង​កងរាជហត្ថ​ក្រុង​ប៉ោយ​ប៉ែត និង​បាន​មកទទួលនារីរង​គ្រោះ​​​នេះ​វិល​ត្រឡ​ប់​ទៅ​ផ្ទះ​​​វិញ ។  

លោកវរសេនីយ៍ត្រី ហម ម៉ុត មេបញ្ជាការ​កង​រាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យ​ដឹងថា នៅ​ពេលនេះក្រុម​គ្រួសាររួម​​ទាំ​ង​​ម្តាយ​បង្កើត​របស់នាងបានមកដល់​​​​​​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថរបស់លោក ដោយស្ត្រីជាម្តាយនោះ​មាន​​​ឈ្មោះ​ចឹង ធីបាត់ធឿង អាយុ៤៤ឆ្នាំ ជាជន​ជាតិ​វៀត​ណាម ស្នាក់នៅរាជធានីភ្នំពេញ ។ ចំណែក​​​នារី​រូបស្រស់ដែលជាជន​រង​គ្រោះ​នោះ​មាន​ឈ្មោះជឿង ធីង៉ុកយុង អាយុ២៤ឆ្នាំ ជាជន​ជាតិ​វៀតណាម ស្នាក់នៅជាមួយម្តាយ​របស់​នាង។ តាមការ​បំភ្លឺពីស្រ្តីជាម្តាយ​របស់​នារី​រង​គ្រោះ​បាន​រៀបរាប់ឱ្យដឹងថា កូនស្រីរបស់គាត់​​នេះ​ធ្លាប់​មានជំងឺសរសៃប្រសាទ ហើយនា​ពេល​​កន្លងមក​​​ពេលដែលរូបគាត់​​បានស្តីបន្ទោសបន្តិច​បន្តួច​នោះ​នាងតែងតែខឹងសំបាហើយមិននិយាយ​​ស្តី​រកអ្នកណាឡើយ ។ 

ស្រី្តជាម្តាយបន្តថា កូនស្រីរបស់គាត់បាន​បាត់​ខ្លួនពីផ្ទះកាលពីថ្ងៃទី៤ មីនា មិន​ដឹ​ងទៅ​​ណា​នោះ​ទេ បន្ទាប់​មក​ទើប​​លេចឮដំណឹងតាម​រយៈ​សារ​ព័ត៌​មាន​បាន​ចុះ​ផ្សាយ​អំពី​រឿង​កូន​ស្រី​របស់​គាត់ ​ហើយគាត់ក៏បានទំនាក់ទំនងទៅកម្លាំង​ប៉េអឹមនៅ​ក្រុង​ប៉ោយ​ប៉ែត​តែម្តង​ទៅ។ ​លោក​វរសេនីយ៍​ត្រីហម​ ម៉ុត​ មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថក្រុងប៉ោយប៉ែត បាន​​បញ្ជាក់​​​​យ៉ាង​​​ច្បាស់ថា ចំពោះនារីរូបស្រស់​ដែល​រង​​​គ្រោះ​ដើរវង្វេងផ្លូវ នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​ថ្ងៃទី១១ មីនា កន្លងមក ហើយ​សមត្ថ​កិច្ចរបស់​លោកបានជួយ​ឱ្យរួចផុតពីគ្រោះថ្នាក់​នេះ ​ជាក់​ស្តែង​​បា​នប្រគល់​ឱ្យ​ទៅម្តាយរបស់​នាង​ដែល​មក​​ទទួល​​យក​ទៅ​ផ្ទះ​​​វិញហើយ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]