ភ្នំពេញ៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាកញ្ញា សន ផល្លីកា ដែលជាតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស ហាក់ស្ងប់ស្ងាត់ជាមួយអាជីពសិល្បៈ ដោយសំងំគ្រប់គ្រងជំនួញរកស៊ីផ្ទាល់ខ្លួនវិញ។

ទោះមិនសូវចេញចម្រៀងដូចមុនពិតមែន ក៏កញ្ញា រូបស្រស់ម្នាក់នេះ នៅតែបង្ហាញសកម្មភាពប្រចាំថ្ងៃ អមនឹងរូបភាពស្អាតៗ ស៊ិចស៊ីរបស់ខ្លួន លើបណ្ដាញសង្គម ចែកជូនទស្សិកជនបានទស្សនាដែរ។

ជាក់ស្ដែង អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ មុននេះមិនប៉ុន្មានម៉ោង ស្រាប់តែ តារាស្រីវ័យក្មេងរូបនេះ ឆ្លៀតបង្ហើបរូបភាពមួយសន្លឹក យ៉ាងស៊ីអារម្មណ៍ ដែលបញ្ចេញអាវក្នុងនៃល្វែងខាងលើរបស់នាង ធ្វើឲ្យអ្នកទស្សនាឃើញសឹងតែចង់ក្ដៅខ្លួនទៅហើយ។

យ៉ាងណាមិញនេះមិនមែនជាលើកទី១ទេដែល ផល្លីកា សម្ញែងរូបភាពបែបនេះ ព្រោះកន្លងមកនាងក៏ធ្លាប់ផុសរូបស៊ីចស៊ីដូច្នេះដែរ ។ ហើយក្នុងនោះមានអ្នកគាំទ្រមិនតិចនោះទេ ដែលកោតសរសើរពីភាពស្រស់ស្អាតដ៏ទាក់ទាញរបស់នាង៕

ចង់ជ្រាបថាមួយសន្លឹករបស់ ផល្លីកា ស៊ីអារម្មណ៍ខ្លាំងប៉ុណ្ណាទស្សនារូបភាពខាងក្រោម៖

ផល្លីកា
ផល្លីកា
ផល្លីកា
ផល្លីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]