ភ្នំពេញ៖ មិនប៉ុន្មានម៉ោងមុននេះ កូនប្រុសច្បងរូបសង្ហារបស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ នោះគឺតារាចម្រៀងប្រុស សុវត្ថិ មុនីវណ្ណ ទើបតែបើកបង្ហាញនូវ រថយន្តថ្មីសេរ៊ីទំនើបរបស់ខ្លួន ដែលទើបនឹងទិញកាលពីថ្មីៗនេះ។

ជាការពិតណាស់ តាមរយៈការបង្ហោះរូបថត ឈរបង្ហាញម៉ូតយ៉ាងសង្ហា ជាមួយនឹងរថយន្តថ្មីនោះ ក៏ត្រូវបានគេដឹងថា រថយន្តថ្មីស៊េរីទំនើបរបស់សុវត្ថិ មុនីវណ្ណ គឺជាប្រភេទរថយន្តម៉ាក Mercedes-AMG C63 ពណ៌ស ដែលមានតម្លៃប្រមាណ ៦៦,០០០ដុល្លារ។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្ននេះ តារាចម្រៀងប្រុសរូបសង្ហា សុវត្ថិ មុនីវណ្ណ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនលើសលប់ ពីសំណាក់ប្រិយមិត្តអ្នកគាំទ្រយុវវ័យ ដែលជាពិសេសនោះគឺ រូបសម្រស់ដ៏ស្រស់សង្ហាទាក់ទាញរបស់លោក ក៏កំពុងតែឆក់យកបេះដូងមិត្តៗនារីមិនតិចនោះទេ៕ 

សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
រថយន្តថ្មីរបស់ សុវត្ថិ មុនីវណ្ណ
រថយន្តថ្មីរបស់ សុវត្ថិ មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ