(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់រឿងក្ដីចម្រូងចម្រាស់ ប្ដឹងឡើងតុលាការជាមួយ តារាសម្ដែងមុខមានមន្តស្នេហ៍ នី មុន្នីនាថ អស់មួយរយៈមក ពេលនេះ លោក អ៊ឹង សូឡាង បានបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួន ដែលមានរូបសម្រស់ស្រស់ស្អាត មិនចាញ់អ្នករស់នៅក្នុងរង្វង់សិល្បៈប៉ុន្មានឡើយ។

តាមការបង្ហើបឲ្យដឹង ពីមិត្តជិតស្និទ្ធគូដណ្ដឹងរបស់ នី មុន្នីនាថ បានប្រាប់ឲ្យដឹងថា គូស្នេហ៍ថ្មីរបស់ លោកអ៊ឹង សូឡាង គឺជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ដោយបានស្គាល់គ្នា រយៈពេល ២ទៅ ៣ខែ មកហើយ ខណៈបច្ចុប្បន្នអ្នកទាំងពីរ កំពុងតែរៀនយល់ចិត្តថ្លើមគ្នាទៅវិញទៅមក មុនឈានដល់ថ្ងៃភ្ជាប់ពាក្យ ឬចូលរោងការ។ ដោយឡែក ម្ចាស់សាមីខ្លួន លោក អ៊ឹង សូឡាង នៅមិនទាន់បង្ហើបឲ្យដឹងថា គូស្នេហ៍ថ្មីរបស់ខ្លួន មានឈ្មោះអ្វី ឬបង្ហាញអត្តសញ្ញាណ ជាសាធារណៈនៅឡើយទេ។

លោក អ៊ឹង សូឡាង គ្រាន់តែបង្ហើបយ៉ាងដូច្នេះថា «I found my future drinking partner» ដែលមានន័យជាភាសាខ្មែរថា «ខ្ញុំបានរកឃើញដៃគូផឹក សម្រាប់ថ្ងៃអនាគតរបស់ខ្ញុំឃើញហើយ»។

ងាកមកតារាសម្ដែង ជាប់ងារជាតារាទឹកភ្នែក នី មុន្នីនាថ វិញ ហាក់នៅមិនទាន់បញ្ចេញសកម្មភាពអ្វីនៅឡើយទេ ពាក់ព័ន្ធនឹងដំណឹងថា អតីតគូដណ្ដឹងរបស់ខ្លួន មានគូកំណាន់ចិត្តថ្មី ហើយតារាសម្ដែងសម្បុរស្រអែមរូបនេះ ក៏នៅមិនទាន់គិតគូពីរឿងរឿងស្នេហា អ្វីទៀតនោះដែរ ពោលគឺនាងខិតខំតែផ្ដោតអារម្មណ៍ ចំពោះការសម្ដែង តែមួយគត់ប៉ុណ្ណោះ ខណៈបច្ចុប្បន្ន នាងជាប់ថតខ្សែភាពយន្តឲ្យស្ថានីយទូរទស្សន៍ ជាហូរហែមក។

គួររំឭកថា កាលពីកន្លងទៅ តារាសម្ដែង នី មុន្នីនាថ និងអតីតគូដណ្ដឹង លោក អ៊ឹង សូឡាង បានមានរឿងរកាំរកូសគ្នា រហូតឈានដល់ការប្ដឹងផ្ដល់គ្នាឡើងតុលាការ ដោយភាគីដើមចោទ លោក អ៊ឹង សូឡាង បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានី ដើម្បីប្ដឹងទៅភាគីចុងចោទតារាសម្ដែង នី មុន្នីនាថ ពីបទឆបោកប្រាក់ និងរំលោភលើសេចក្ដីទុកចិត្ត ដោយបានទាមទារសំណងជំងឺចិត្ត សរុបជាទឹកប្រាក់១២ ម៉ឺនដុល្លា។ ក្រោយមក សំណុំរឿងនេះក៏មានភាពស្ងប់ស្ងាត់វិញ ដោយភាគីទាំងសងខាង គ្មានប្រតិកម្ម ឬបញ្ចេញសកម្មភាពអ្វី ជាដុំកំភួន ពាក់ព័ន្ធនឹងបណ្ដឹងមួយនេះឡើយ៕

​នី មុន្នីនាថ​ និង អតីតគូដណ្តឹង
នី មុនីនាថ
អតីតគូដណ្តឹង​ និងសង្សារថ្មី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ