សហរដ្ឋអាមេរិក៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកនាង គ្រត បានចាកចេញពីមាតុប្រទេសទៅសម្ដែង នៅលើទឹកដីសហរដ្ឋអាមេរិក កាលពីពាក់កណ្ដាលខែកក្កដានេះ ដោយរួមដំណើរជាមួយតារាជាច្រើនដួងផ្សេងទៀតផងដែរ ។

យ៉ាងណាមិញ ចំពោះការចេញទៅសម្ដែង នៅឯនាយសមុទ្រលើកដំបូងនេះដែរ គឺអ្នកនាងទទួលបានការគាំទ្រ ពីសំណាក់ប្រជាជនខ្មែរ ដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិក មិនធម្មតានោះទេ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ មានគណនីហ្វេសប៊ុកមួយ បានធ្វើការបង្ហោះវីដេអូពីសកម្មភាព ការសម្ដែងលើកដំបូងរបស់ តារាកំប្លែងក្រមិចក្រមើម អ្នកនាង គ្រត នៅលើទឹកដីសហរដ្ឋអាមេរិក ដោយតារាស្រីរូបនេះ បាននាំគេឯងរាំកូរ ដោយក្នុងនោះ អ្នក គ្រត បានបញ្ចេញក្បាច់រាំមួយចាសដៃ នៅលើឆាកប្រគុំតន្រី្ត ដោយផ្អើលអស់គេឯងពេញទាំងវត្តតែម្ដង៕

ចង់ជ្រាបថា អ្នកនាង គ្រត បញ្ចេញក្បាច់រាំសាហាវប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖ 

អ្នកនាង គ្រត
អ្នកនាង គ្រត
អ្នកនាង គ្រត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាងគ្រត តារាកំប្លែង