ទួរគី៖ ក្រោយពីខ្សែបម្រើ Mesut Ozil ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់រូចមក ប្រជាជន​ទួរគី​ជា​ច្រើន​លាននាក់បាន​លើក​នូវបដា​​ចង់​ឱ្យកីឡាកររូបនេះ​មកលេង​ឱ្យ​ក្រុមជម្រើស​ជាតិ​របស់ពួកគេវិញ។

Mesut Ozil និង Erdogan

ទន្ទឹម​គ្នា​នឹង​ការ​ប្រកាស​ចូល​និវត្តន៍​នេះ​ដែរ អតីត​ខ្សែបម្រើប្រយុទ្ធរបស់ក្លិបអធិរាជស Real Madrid រូបនេះ​បាន​ប្រាប់​ពីមូលហេតុ​ថា​ មក​ពី​មាន​ការ​រើស​អើង​ពូជសាសន៍ និង​ការ​មិន​គោរព ចំពោះ​គេពី​សំណាក់​មន្ត្រី​ធំ​នៅក្នុង​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ផ្ទាល់ ជាពិសេសគឺអ្នក​នយោបាយ​ ដៃ​គូ​សហការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​ប្រទេស​អាល្លឺម៉ង់ ជា​មូល​ហេតុ​ចម្បង​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​ចូលវត្តន៏ទាំងបែប​នេះតែម្តង។

គួរឲ្យដឹងថា ខណៈ​ដែលកីឡាករវ័យ ២៩ ឆ្នាំរូបនេះបានប្រកាសចូលនិវត្តន៏ពីក្រុមជម្រើសជាតិរួចហើយនោះ ក៏ស្រាប់តែមានរឿងចោទ​ប្រកាន់​មួយបានកើត​ឡើង​នៅ​ពេល​ដែល​រូបគេ​បាន​ទៅ​ជួប​ជាមួយ​លោក Erdogan ​ប្រធានាធិបតី​នៃប្រទេសទួរគី ​និង​បាន​ថត​រួប​ជាមួយ​គ្នា​ថែម​ទៀតនោះ គេក៏បានដាក់ការសង្ស័យថាកីឡាករដែលមានដើមកំណើតចេញមកពីប្រទេសទួរគីរូបនេះអាចនឹងវិលទៅជួយប្រទេសមួយនេះវិញផងដែរ។

ខ្សែបម្រើ Mesut Ozil បានកើត​និង​ធំ​ដឹង​ក្ដី​ឡើងនៅ​ក្នុងប្រទេសអាល្លឺម៉ង់ តែ​គេមាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​ទួរគី។

Mesut Ozil

សូមបញ្ជាក់ថា មានប្រជាជន​ទួរគី​ជា​ច្រើន​លានអ្នកបាន​នាំគ្នាលើកនូវ​បដា​ចង់​ឱ្យ​ខ្សែ​បម្រើ​របស់ក្លិបកាំភ្លើងធំ Arsenal រូបនោះមក​លេង​ឱ្យ​ក្រុមជម្រើស​ជាតិ​ទួរគីវិញ ​ប្រសិន​បើ​អាល្លឺម៉ង់​បានបោះ​បង់​រូបគេ​រួចហើយ​នោះ៕

Mesut Ozil

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]