(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ហាក់មានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីអតីតតារាសម្តែង អ្នកនាង ស្រីម៉ុច និងជាអតីតតួឯកស្រីក្នុងរឿង «ជីដូនកាកី» បង្ហាញនូវការស្លៀកសម្លៀកបំពាក់សិចស៊ី ស្ទើរចេញតំបន់ពិសេសរបស់ស្រ្តី ដែលនាំឲ្យមានការរិះគន់ស្ទើរពេញផ្ទៃប្រទេស។ ក្នុងនោះ ដោយសារតែឃើញតារាមួយចំនួន ចូលចិត្តស្លៀកសិចស៊ីខ្លាំងពេក មានគណនីហ្វេសប៊ុកមួយ ឈ្មោះថា «ផ្កាយព្រឹក» បានបញ្ចេញសារ ដោយធ្វើការរិះគន់ធ្ងន់ៗ ទៅលើតារាខ្មែរ ជាពិសេសគឺនារី ថា ភាគច្រើនសុទ្ធតែជាស្រីសំផឹង យកប្ដីគេ និងមិនជួយលើកកម្ពស់វប្បធម៌ខ្មែរជាដើម។ ការនិយាយឡើងសុទ្ធតែសំផឹងទាំងអស់នោះ ធ្វើឲ្យអ្នកនាង ខ្ញុង ដែលជាអ្នកសិល្បៈល្បីមួយរូប ហាក់កើតទុក្ខមិនសុខចិត្ត ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ទ្រាំមិនបានក៏ Live វីដេអូទាំងព្រឹក ប្រតិកម្មខ្លាំងៗ ជុំវិញការជេរប្រមាថធ្ងន់ទាំងនេះ។

យ៉ាងណាមិញ មូលហេតុដែលធ្វើឲ្យតារាកំប្លែងស្រីកូនមួយនាង ខ្ញុង ប្រតិកម្មខ្លាំងៗ ដល់ថ្នាក់ឆ្លៀតពេល Live វីដេអូ ទាំងខ្លួនរវល់ខ្លាំងស្ទើរដកដង្ហើមមិនរួចនោះ គឺដោយសារតែនាងបានឃើញគណនីមួយ បង្ហោះរូបភាពតារាមួយចំនួន ដោយភ្ជាប់នឹងសារថា «តារាខ្មែរភាគច្រើន គឺសំផឹងទាំងអស់ ទី១ លក់ខ្លួន ទី២ យកប្តីគេ ទី៣ ស្លៀកសិចស៊ី ខ្លាំងលើសពីពួកបរទេស ដើម្បីទាក់ទាញតាៗ ឧកញ៉ា ឯកឧត្ដម ឲ្យញ័រប្លោកទ្រាំលែងបាន ដើម្បីពួកវាឆាប់លក់សេដាច់ និងឆាប់បានភាពល្បីល្បាញភ្លាមៗ ផងដែរ។ វាទៅធ្វើជាតារាមិនមែន ដើម្បីលើកស្ទួយ វប្បធម៌របស់ជាតិទេ គឺវាលើកស្ទួយខ្លួនប្រាណសេវាតើ ពួកមីអស់សាច់ហ្នឹង ឲ្យតែអ្នកណាហ៊ានឲ្យខ្លួនប្រាណវាថ្លៃ គឺវាស្រាតឲ្យមើលភ្លាម ពួកវាមិនដែលគិតរឿងមុខមាត់ វប្បធម៌របស់ជាតិទេ គឺវាគិតតែដុល្លារ»។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបន្តថា «អញថាមិនចង់និយាយរិះគន់អាក្រក់ទេ តែនេះវាជ្រុលពេក ឈប់នាំគ្នាគាំទ្រពួកមីតារាលើកជើង អស់សាច់នេះទៅបងប្អូន អញចង់ប្រាប់ថា អញខ្ពើម ពួកមីហងហែងណាស់រាល់ថ្ងៃនេះ គ្មានដែលចេះយកខួរហ្នឹងមកគិត រឿងវប្បធម៌ប្រទេសជាតិ របស់ខ្លួនទេ ចឹងបានពួកបរទេសវាលួចយកទៅជិតអស់ កុំមកបន្ទោសថា គេអាក្រក់ តែខ្លួនឯងនេះវាមានហើយមិនចេះ ថែរក្សា ដល់តែគេលួចយកទៅបាត់ ទើបធ្វើឯងស្តាយក្រោយ..»។

ក្នុងការ Live វីដេអូ តារាកំប្លែង នាង ខ្ញុង បានប្រតិកម្មយ៉ាងខ្លាំង នូវមតិរិះគន់មួយចំនួនខាងលើនេះ ខណៈលើកឡើង ហាក់មិនឲ្យតម្លៃតារាខ្មែរ ជាពិសេស គឺលើកថា សំផឹងទាំងអស់តែម្តង។ ក្នុងនាមជាតារាស្រីមួយរូប នាងខ្ញុងបានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះមិតទាំងនេះ ដោយនាងបាននិយាយជាច្រើនក្នុងវីដេអូនោះ។

ចង់ដឹងលំអិតថា នាង ខ្ញុងនិយាយអ្វីខ្លះ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

​ខ្ញុង
​ខ្ញុង

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង