ភ្នំពេញ៖ តារាសម្ដែងតួកាច កញ្ញា ញឹម ច័ន្ទថន អាចនិយាយបានថា ជាតារាមួយដួង ដែលឈរជើង នៅក្នុងវិស័យសិល្បៈអស់ជាយូរឆ្នាំហើយដែរ រហូតមកទល់ពេលនេះ នាងក៏នៅតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជនផងដែរ ។
ជាក់ស្តែង បើក្រឡេកមើលរូបសម្រស់របស់នាង ក៏នៅតែស្រស់ស្អាត ក្មេងជាងវ័យ បើទោះបីជា អាយុរបស់នាង កំពុងតែរំកិលទៅមុខបន្តិចម្តងៗ ក៏ដោយក្ដី។
តែយ៉ាងណាមិញ ចំណុចមួយដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំងនោះគឺ តារាសម្ដែង កញ្ញា ញឹម ច័ន្ទថន នៅតែនិយមចូលចិត្ត ស្លៀកសម្លៀកបំពាក់បញ្ចេញក្បាលពោះដ៏រាបស្មើរបស់ខ្លួន យ៉ាងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ ពីសំណាក់មហាជនផងដែរ។
ជាមូយគ្នានោះដែរ ក៏មានទស្សនិកជនមិនតិចនោះទេ ហើយជាពិសេសគឺនារីៗតែម្ដង ដែលកំពុងតែលួចច្រណែននឹងនាង ដែលប៉ិនប្រសប់ក្នុងការថែរក្សារាង និងក្បាលពោះ ឲ្យនៅតែស្រស់ស្អាតដដែលយ៉ាងដូច្នេះ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]