ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា តារាចម្រៀងសម្លេងធ្ងន់ បង្កប់ដោយភាពផ្អែមល្ហែម លោក ណុប បាយ៉ារិទ្ធ និង តារាចំណូលថ្មីរបស់ហង្សមាស លោកនីកូ ជាបងប្អូនបង្កើតនឹងគ្នា។

ភាពសង្ហារបស់បងប្អូនមួយគូនេះ ក្លាយជាទីចាប់អារម្មណ៍ បន្ទាប់ពី ឃើញសមត្ថភាពរបស់ពួកគេ។

យ៉ាងណាមិញ ប្រិយមិត្តមួយចំនួន ច្បាស់ជាពុំទាន់បានជ្រាបនៅឡើយទេ ពីសម្រស់ឪពុកម្ដាយរបស់ តារាចម្រៀងទាំងពីរដួងនេះ កាលពីនៅជាយុវវ័យ។ ក្នុងនោះដែរ ក៏មានគណនីហ្វេសប៊ុកមួយ ដែលជាគណនីរបស់ម្តាយ របស់នីកូ បានបង្ហោះរូបថត កាលពីពួកគាត់ រៀបអាពាហ៍ពិពាហ៍។

ក្នុងនោះផងដែរ រូបភាពទាំងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ព្រមទាំងអ្នកគាំទ្ររបស់តារាចម្រៀងទាំងពីរ ភាគច្រើនសុទ្ធតែពោលសរសើរថា ម្តាយឪពុកពួកគេ ពិតជាស្រស់ស្អាត និងសង្ហា តាំងពីដើម៕  

រូបភាព ឪពុកម្ដាយ នីកូ និង ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ