(ភ្នំពេញ)៖ អាចនិយាយបានថា លោក ឆន សុវណ្ណរាជ ជាតារាចម្រៀងប្រុសដែលមានប្រជាប្រិយភាពខ្លាំងមែនទែន និងមានភាពលេចធ្លោខ្លាំង ក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងមានភាពល្បីល្បាញ មានហ្វេនជាច្រើន បានចោទសួរទៅកាន់លោក ឆន សុវណ្ណរាជ ថាលោក មានវិធីសាស្រ្ដអ្វី ឬ អាថ៌កំបាំង ក្នុងការថែរក្សារាងរបស់ខ្លួនផ្លាស់ប្ដូរបែបនេះ។

ជាក់ស្ដែង កាលពីយប់មិញនេះលោក ឆន សុវណ្ណរាជ បានបង្ហោះវីដេអូប្រាប់ពីអាថ៌កំបាំង អាហារ ដែលខ្លួនញ៉ាំជារៀងរាល់ថ្ងៃ ដើម្បីទទួលបានរាងស្អាតបែបនេះ។ ក្នុងនោះផងដែរ អាហារសុខភាពដែលតារាចម្រៀងប្រុសរូបនេះ តែងតែទទួលទាន នោះគឺ បន្លែសុទ្ធតែម្តង គ្មានសាច់សូម្បីតែបន្តិច ដើម្បីទទួលបានសុខភាពល្អ និង មាំមួន។

គួររម្លឹកដែរថា លោក ឆន សុវណ្ណរាជ មិនមែនត្រឹមតែញ៉ាំអាហារបែបនេះ តែមួយមុខនោះទេ ក្នុងនោះលោក ក៏បានបញ្ចេញជាតិពុល របស់ខ្លួនផងដែរ ជាមួយនឹងការហាត់ប្រាណ៕

តោះទៅទស្សនាទាំងអស់គ្នា៖

លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ
របស់ដែល លោក ឆន សុវណ្ណរាជ​ ចូលចិត្ត
លោក ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ