អង់គ្លេស៖ ក្រុម Liverpool ត្រូវបានសហព័ន្ធ UEFA ពិន័យជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ក្រោយពីពួកគេមិនអាចគ្រប់គ្រងអ្នកគាំទ្របានក្នុងប្រកួតជាមួយ Roma។

សហព័ន្ធ UEFA សម្រេចធ្វើការពិន័យទៅដល់ក្លិប Liverpool នៅពេលដែលអ្នកគាំទ្ររបស់ពួកគេបានបង្កភាពចល្លាចលនៅក្នុងទីក្រុង Rome ប្រទេសអ៊ីតាលី ខណៈដែលក្រុមរបស់គេកំពុងតែប្រកួតជាមួយ Roma ក្នុងជើងទីពីរនៃពានរង្វាន់ Champions League កាលពីដើមខែឧសភាកន្លងទៅ។ 

អ្នកគាំទ្ររបស់ក្រុម Liverpool

ក្នុងនោះដែរ ក្រុម Marseille ក៏ត្រូវបានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុបពិន័យជាង១០ម៉ឺនដុល្លារអាមេរិកផងដែរ ក្រោយពីអ្នកគាំទ្ររបស់ពួកគេបានវាយប្រហារទៅកាន់អ្នកគាំទ្រក្រុមផ្សេងៗដែលពួកគេត្រូវប៉ះក្នុងពានរង្វាន់ Europa League កាលពីរដូវកាលមុន ដោយក្លិបរបស់បារាំងមួយនេះអាចប្រឈមមុខនឹងការដកសិទ្ធមិនឲ្យលេងក្នុងព្រឹត្តិការណ៍ផ្សេងៗក្នុងទ្វីបអ៊ឺរ៉ុបរហូតដល់ពេញមួយរដូវកាល បើគេរកឃើញថា ក្លិបមិនមានគោលការគ្រប់គ្រងអ្នកគាំទ្រឲ្យបានត្រឹមត្រូវទេ។

អ្នកគាំទ្ររបស់ក្រុម Marseille

គួរឲ្យដឹងថា Liverpool ត្រូវបានសហព័ន្ធ UEFA ពិន័យជារឿយៗ ដោយសារតែសកម្មភាពរបស់អ្នកគាំទ្រពួកគេ ពោលគឺកាលពីឆ្នាំ១៩៨៥ អ្នកគាំទ្រក្លិបហង្សក្រហមមួយនេះបានបង្កភាពចល្លាចលរហូតដល់មានការបាត់បង់ជីវិតមនុស្ស៣៩នាក់ផងដែរ (Heysel Stadium disaster) ដោយជាលទ្ធផល UEFA បានពិន័យដកសិទ្ធិក្លិបនៅក្នុងប្រទេសអង់គ្លេសទាំងអស់ មិនឲ្យចូលប្រកួតក្នុងពានរង្វាន់ក្នុងទ្វីបអ៊ឺរ៉ុបរហូតដល់៥ឆ្នាំ ខណៈ Liverpool ត្រូវដកសិទ្ធដល់ទៅ៦ឆ្នាំ៕

ភាពចល្លាចលនៅកីឡដ្ឋាន Heysel កាលពីឆ្នាំ១៩៨៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]