យោងតាមប្រភពព័ត៌មានពីបរទេស ដេលីមេល បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែធ្នូ ២០១២ មានភ្លៀងធ្លាក់ដ៏ខ្លាំង ដែលបណ្ដាយឲ្យគ្រួសារជាង១០០ ត្រូវបាត់បង់ជំរក នារដូវបុណ្យណូអែល នៅកោះ Britain ប្រទេសអង់គ្លេស។

ទឹកជំនន់បានជោជន គ្របដណ្ដប់លើផ្ទៃដីដ៏ធំ ដែលពិបាកនឹងស្រកចុះ បាយធ្វើឲ្យចរាចរណ៍កកស្ទះ ផ្លូវតូចធំត្រូវបានបិទ ប្រជាជនមិនអាចទៅណារួច។ មនុស្សរាប់ពាន់នាក់ដែលបំរុងនឹង ធ្វើដំណើរទៅស្រុកកំណើតដើម្បីប្រារព្ធ ពិធីបុណ្យណូអែលត្រូវបង្ខំចិត្តលុបចោល ហើយការធ្វើដំណើរតាមរថភ្លើងក៏ត្រូវបានពន្យា។

លោក James Davies ដែលជាអ្នកសារព័ត៌មានរបស់ First Great Western មានប្រសាសន៍ថា បញ្ហាដ៏ធំបំផុតនោគឺ ខ្សែរថភ្លើងដែលធ្វើដំណើរពី Taunton ទៅ Plymouth ត្រូវបានខូច ប៉ុន្ដែក្រុមអ្នកជួសជុល បានចុះប្រតិបត្តិការណ៍ជួសជុល ហើយសន្យាថានឹងខំប្រឹងអស់ពីសមត្ថភាពរបស់ពួកគេ។ នៅមានក្រុមបាល់ទាត់ចំនួន ១៤ប្រកួតក៏ត្រូវបានផ្អាកផងដែល ដោយហេតុមកពីតារាងបាល់ទាត់ត្រូវបានលិច រួមទាំងការប្រកួតភាពជាជើងឯក រវាង Blackburn និង Brighton ក៏ត្រូវបានផ្អាកដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គ្រោះថ្នាក់ធម្មជាតិនេះ? សូមទស្សនារូបភាពឯកសារខាងក្រោម៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]