ខេត្តស្ទឹងត្រែង៖ នាព្រឹកនេះដែរ កងកម្លាំងទាហានជាច្រើននាក់បានចុះជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅលើទឹកដីខេត្តស្ទឹងត្រែង ខណៈពេលដែលម្សិលមិញនេះកម្ពស់ទឹកកាន់តែកើនឡើងរហូតដល់ដាក់ប្រកាសអាសន្នភ្លាមៗ។

មកទល់នឹងពេលនេះប្រជាជន ក៏ដូចជាគ្រួសាររស់នៅតំបន់ទឹកជំនន់ដែលបណ្តាលមកពីបាក់ទំនប់នៅឯប្រទេសឡាវបានធ្វើឲ្យហូរមកកាន់ប្រទេសខ្មែរ ពួកគេបានជម្លៀសខ្លួនភ្លាមៗជាច្រើនគ្រួសារដើម្បីទៅរកកន្លែងដែលមានសុវត្ថិភាពជាងនេះ ក្រោយមានការជួយគ្នាទៅវិញទៅមក។

នាព្រឹកនេះដែរ កម្លាំងទាហានជាច្រើនបានចុះទៅជួយសង្គ្រោះដល់ប្រជាជននៅទីនោះ ដោយជួយប្រមូលនូវទ្រព្យសម្បត្តិ និងរបស់របររបស់ពួកគេ មកកាន់ទីគោកដែលមានសុវត្ថិភាព ដោយមិនអាចឲ្យទឹកដែលហូរមកដល់។ នៅក្នុងនោះដែរ យើងថាតាមរយៈការLive នៅក្នុងគណនីហ្វេសប៊ុកមួយបានបង្ហាញពីសកម្មភាព ការជួយគ្នាយ៉ាងស្វិតស្វាញ ពីកងកម្លាំងទាហាន ដោយមិនខ្លាចនឿយហត់នោះទេ។

ក្រោយពីបានឃើញទង្វើដ៏លះបង់របស់កងកម្លាំង ក៏ដូចជាអ្នកជួយសង្គ្រោះ ឬអ្នកផ្តល់ជាអំណោយ បានធ្វើឲ្យប្រជាជននៅក្នុងប្រទេសពិតជារំភើបខ្លាំងតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានប្រជាជនរួមជាតិ ក៏ដូចជាខ្មែរឡូត ផ្ទាល់ ក៏បួងសួងកុំឲ្យទឹកហូរមកកាន់តែច្រើនជាងនេះ ដើម្បីឲ្យប្រជាជនមានសុវត្ថិភាព៕

ប្រភពវីដេអូ៖ ឡន វណ្ណា

សូមទស្សនាវីដេអូ ដែលជាសកម្មភាពកងកម្លាំងទាហាន ដែលចុះជួយប្រជាពលរដ្ឋនាព្រឹកនេះ៖ 

ទឹកជំនន់ដែលហូរធ្លាក់ពីឡាវ
សកម្មភាពកងកម្លាំងចុះជួយប្រជាពលរដ្ឋ
សកម្មភាពកងកម្លាំងចុះជួយប្រជាពលរដ្ឋ
សកម្មភាពកងកម្លាំងចុះជួយប្រជាពលរដ្ឋ
សកម្មភាពកងកម្លាំងចុះជួយប្រជាពលរដ្ឋ
សកម្មភាពកងកម្លាំងចុះជួយប្រជាពលរដ្ឋ
សកម្មភាពកងកម្លាំងចុះជួយប្រជាពលរដ្ឋ
សកម្មភាពកងកម្លាំងចុះជួយប្រជាពលរដ្ឋ
សកម្មភាពកងកម្លាំងចុះជួយប្រជាពលរដ្ឋ
សកម្មភាពកងកម្លាំងចុះជួយប្រជាពលរដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]