អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Anthony Martial បានសម្រេចចិត្តចាកចេញពីជំរំហ្វឹកហាត់នៅ​សហរដ្ឋអាមេរិក ដើម្បីទៅមើលភរិយា​របស់គេសម្រាលកូនប្រុសទី២។

Anthony Martial

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហមក៏មិនបានហាមឃាត់ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិបារាំងរូបនោះដែរ ដោយលោកបានសម្រេចចិត្តធ្វើការអនុញ្ញាតឲ្យ​កីឡាករវ័យ​ ២២ ឆ្នាំ​នេះចាកចេញ​ពីក្រុង Los Angeles ដែលជាកន្លែងហ្វឹកហាត់របស់ក្លិប Man Utd សម្រាប់ត្រៀមជំនួបតទល់គ្នាជាមួយក្លិប AC Milan ក្នុងពានរង្វាន់ International Champions Cup នៅព្រឹកនេះ។

គួរឲ្យដឹងថា អតីតគ្រូបង្វឹកក្លិបតោខៀវ Chelsea រូបនេះបាននឹងកំពុងតែសម្រេចចិត្តរួចហើយដែរដើម្បីធ្វើការលក់នូវកីឡាករសញ្ជាតិបារាំង​ខាងលើ​ចេញ ខណៈរូបគេក៏ចង់ចេញពី Old Trafford ដើម្បីស្វែងរកឱកាសលេង ១១ នាក់ដំបូងឲ្យទៀងទាត់ដូចគ្នានោះ។

Jose Mourinho

សូមបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយក្លិប Manchester United មិនចង់ឱ្យអតីត​កីឡាកររបស់ក្លិប Monaco រូបនោះចូលរួមជាគូប្រជែងរបស់គេនៅក្នុងក្របខណ្ឌ Premier League នេះតទៅទៀតឡើយ បើសិនជាគេពិតជាចង់ចាកចេញមែននោះ៕

Anthony Martial
Anthony Martial

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]