អាមេរិក៖ កីឡាករ Zlatan Ibrahimovic បានបង្ហើបថា ខ្លួនអាចនឹងទៅប្រកួតបាល់បោះមួយទល់មួយជាមួយកីឡាករ LeBron James ដោយមិនខ្លាចរអាឡើយ ទោះខ្លួនលេងកីឡាខុសពីបាល់ក៏ដោយ។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែតរូបនេះ បាននិយាយនៅក្នុងបទសម្ភាសមួយថា លោកសុំសរសើរនូវការលេងរបស់ LeBron ពីព្រោះរូបគេតែងតែបង្ហាញទម្រង់លេងបានល្អអស្ចារ្យ ទោះបីជារូបគេមិនសូវមានការជួយពីមិត្តរួមក្រុមក៏ដោយ។ 

កីឡាករ LeBron James

អតីតកីឡាករ Manchester United រូបនេះបានបន្តថា លោកមិនដឹងថា LeBron ចូលចិត្តបាល់ទាត់ឬអត់ទេ ប៉ុន្តែបើរូបគេចេះលេង លោកមានគំនិតចង់សាកថ្វីជើងនឹងគ្នាមួយទល់មួយ។

ខ្សែប្រយុទ្ធកម្ពស់១.៩៥ម៉ែត្រ រូបនេះបានបន្ថែមថា បើអាច លោកក៏ចង់ប្រកួតបាល់បោះមួយស្មើជាមួយ LeBron ដែរ ពីព្រោះថា លោកមានកម្ពស់ខ្ពស់គ្រាន់បើដែរ ហើយលោកក៏មានមាឌមាំផងដែរ ដូច្នេះលោកជឿជាក់ថា ខ្លួននឹងយកឈ្នះការប្រកួតនោះទាល់តែបាន។ 

កីឡាករ Zlatan Ibrahimovic

គួរឲ្យដឹងថា Zlatan Ibrahimovic បានផ្ទេរមកលេងនៅក្រុម LA Galaxy កាលពីខែមីនា ខណៈដែរ LeBron James ក៏ទើបតែមកចូលរួមជាមួយក្រុមបាល់បោះ LA Lakers កាលពីដើមខែកក្កដានេះផងដែរ ដោយក្រុមទាំងពីរគឺស្ថិតនៅក្នុងទីក្រុង Los Angeles រដ្ឋ California៕ 

កីឡាករ LeBron James

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]