បើនិយាយពីប្រព័ន្ធព្រះអាទិត្យមនុស្សមួយចំនូនធំបានដឹងអំពីវាខ្លះមកហើយ។ ប៉ុន្តែមានរឿងជាច្រើនទៀតសម្រាប់អ្នកដើម្បីសិក្សា និងស្វែងយល់អំពីព័ត៌មានថ្មីៗដែលទាក់ទងទៅនឹងប្រព័ន្ធព្រះអាទិត្យនេះ។
ខាងក្រោមនេះជារឿងទាំង ១០យ៉ាង ដែលមនុស្សមួយចំនួនមិនសូវបានដឹងពីប្រព័ន្ធព្រះអាទិត្យ៖
១. ព្រះអាទិត្យមានទំហំធំស្មើនឹងផែនដីមួយលានដង។ ហើយព្រះអាទិត្យគ្រាន់តែជាភពដែលមានទំហំមធ្យមប៉ុណ្ណោះបើប្រៀបធៀបទៅនឹងភពដទៃទៀតក្នុងចក្រវាល ឬ កាឡាក់ស៊ី។
២. ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្រ្ដគិតថា មានតែភពផែនដីទេដែលមានទឹកសម្រាប់ជីវិត។ ក្រោយមកការស្រាវជ្រាវថ្មីៗរបស់អង្គការ ណាសា បានរកឃើញមានភស្ដុតាងបញ្ជាក់ថា មិនមែនមានតែភពផែនដីទេដែលមានទឹក ភពអង្គារ ដែលជាភពទី៤ នៃប្រព័ន្ធព្រះអាទិត្យក៏ធ្លាប់មានវត្តមាននៃប្រភពទឹកផងដែរ។
៣. ផ្កាយដុះកន្ទុយគឺជាកាកសំណល់ដែលកើតមកពីការបង្កើតប្រព័ន្ធព្រះអាទិត្យរបស់យើងកាលពីប្រមាណ ៤.៥ ពាន់លានឆ្នាំមុន។ នៅក្នុងផ្កាយដុះកន្ទុយទាំងនោះមានផ្ទុកសារធាតុដូចជា ខ្សាច់, ទឹកកក និងកាបូនឌីអុកស៊ីត។
៤. យើងមិនអាចដើរនៅលើភពព្រហស្បតិ៍, ភពសៅរ៍, ភពអ៊ុយរ៉ានុស និងភពណេបទូ បានទេពីព្រោះភពទាំង៤នេះមិនមានផ្ទៃរឹងសម្រាប់ឲ្យយើងដើរ។ ផ្ទៃខាងលើរបស់ភពទាំង៤គឺគ្របដណ្ដប់ដោយឧស្ម័ន។
៥. បើសិនជាយើងអាចធ្វើដំណើរទៅកាន់ភពផ្លូតូបាន យើងត្រូវចំណាយរយៈពេលរហូតដល់ទៅ ៨០០ឆ្នាំស្មើនឹង ៧,៥ពាន់លានគីឡូម៉ែតទើបដល់គោលដៅ។
៦. អ្នកវិទ្យាសាស្រ្ដបានធ្វើការប៉ាន់ប្រមាណថា នៅលើលំហអាកាសជុំវិញភពផែនដីមានកាកសំណល់ប្រហែល ៥ សែនកាកសំណល់។ កាកសំណល់ទាំងអស់នោះគឺកើតឡើងដោយសារ មួយចំនូនបានមកពីភពផែនដី ហើយមួយចំនួនទៀតបានមកពីកំទិចកំទីផ្កាយរណប, រ៉ុកកែត នីងកាកសំណល់ប្រើប្រាស់នៅពេលសាងសង់ស្ថានីយ័៍អវកាសអន្ដរជាតិ។
៧. ជារៀងរាល់ឆ្នាំអាចម៍ផ្កាយដែលមានទំហំប៉ុនរថយន្ដមួយគ្រឿងបានហោះចូលបរិយាកាសរបស់ភពផែនដី។ ប៉ុន្តែវាត្រូវបានឆេះខ្ទិចមុនពេលដែលវាមកដល់ស្រទាប់ផែនដី។
៨. ភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងគឺស្ថិតនៅលើអាចម៍ផ្កាយដែលអណ្ដែតក្នុងប្រព័ន្ធព្រះអាទិត្យ ឈ្មោះ Vesta មានកម្ពស់ ២២,០០០ម៉ែត។ ចំណែកភ្នំអេវឺរេសខ្ពស់ជាងគេលើលោក មានកម្ពស់ត្រឹមតែ ៨,៨៤៨ម៉ែត្រតែប៉ុណ្ណោះ និងភ្នំឱរ៉ាល់នៅប្រទេសកម្ពុជាមានកម្ពស់ ១,៨១៣ម៉ែត្រ។
៩. ចក្រវាលនេះ មានចំនួនភពច្រើនជាងចំនួននៃគ្រាប់ខ្សាច់នៅលើឆ្នេរសមុទ្រទាំងអស់លើភពផែនដីទៅទៀត យ៉ាងហោចណាស់ក៏ រាប់ពាន់លានដែរ។
១០. នៅលើភពផែនដី ពេលព្រះអាទិត្យលិចយើងមើលឃើញពណ៌ក្រហម ឬ ពណ៌ទឹកក្រូច។ ប៉ុន្ដែចម្លែកអីនៅភពអង្គារ យើងអាចមើលឃើញព្រះអាទិត្យលិចជាពណ៌ខៀវទៅវិញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]