ភ្នំពេញ៖ តារាចម្រៀងប្រុសប្រចាំផលិតកម្ម M លោក អាន គុណកូឡា ក្រោយពីបាត់មុខមួយរយៈពីពិភពចម្រៀងមក ទីបំផុតថ្មីៗនេះ លោកបានបង្ហាញមុខជាថ្មីជាមួយនឹង វីដេអូបទចម្រៀងថ្មីចំណងជើងថា «សុំអោបមុនបែក» ដែលច្រៀងនិងសម្តែងរួមគ្នាជាមួយនឹង តារាចម្រៀងស្រីស្រស់ស្អាតចំណូលថ្មីកញ្ញា យ៉ាដា

យ៉ាងណាមិញ តាមរយៈអត្ថន័យបទចម្រៀង ក៏ដូចជាសាច់រឿងនៃវីដេអូចម្រៀងខាងក្រោមនេះ អាចនិយាយបានថា មានមនោសញ្ចេតនាខ្ពស់ ចាក់ដោតអារម្មណ៍អ្នកទស្សនា ដោយសារតែឧបសគ្គស្នេហាយុវវ័យពីរនាក់ ត្រូវបង្ខំចិត្តចែកផ្លូវគ្នា ទាំងចិត្តនូវស្រលាញ់ ដោយសារតែវណ្ណៈគ្រួសារ។ មិនតែប៉ុណ្ណោះ សាច់រឿងមួយនេះ ក៏បានស្តែងពីចេញពី ទិដ្ឋភាពជីវិតស្នេហាយុវវ័យមួយចំនួនតូច នាពេលបច្ចុប្បន្ននេះផងដែរ៕

ដូចនេះ ​បើចង់ដឹងថាសាច់រឿងចម្រៀង មានអត្ថន័យជ្រាលជ្រៅយ៉ាងណានោះ? ទស្សនាវីដេអូខាងក្រោម៖

អាន គុណកូឡា និង យ៉ាដា
អាន គុណកូឡា និង យ៉ាដា
អាន គុណកូឡា និង យ៉ាដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាន គុណកូឡា