ភ្នំពេញ៖ តារាសម្តែង ដ៏មានប្រជាប្រិយភាពកញ្ញា រចនា រ៉ាវាឌី កាន់តែមានសន្ទុះ ក៏ដូចជាហាងឆេងខ្ពស់ នៅក្នុងការសម្តែងរឿងភាគខ្មែរល្បីៗជាច្រើន បច្ចុប្បន្ននេះនាងកាន់តែទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងឡើង ដោយមានការគាំទ្រពីសំណាក់យុវវ័យជាច្រើននៅក្នុងប្រទេស។

ក្រៅពីមាន ទេពកោសល្យល្អនៅក្នុងការសម្តែង តារារូបនេះក៏មានរូបសម្រស់ស្រស់ស្អាតគួបផ្សំមកជាមួយគ្នាផងដែរ។ បើនិយាយពីការតែងខ្លួន របស់នាងវិញ គឺតែងតែស្អាតៗ និងទាក់ភ្នែកអ្នកគាំទ្រជានិច្ច។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានលេងខ្លួនយ៉ាងប្លែកភ្នែកនៅក្នុងសម្លៀកបំពាក់បុរាណ ក្នុងទិដ្ឋភាពលេងភ្លេងក្នុងឧបករណ៍បុរាណយ៉ាងទន់ភ្លន់ បង្ហោះនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ធ្វើឲ្យមហាជនលង់ស្រលាញ់គ្រប់គ្នាតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រនាំគ្នា សរសើរដល់សម្រស់បែបធម្មជាតិរបស់នាងគ្រប់គ្នា ដោយឃើញតែងតែស្រស់ស្អាត មិនថាសម្លៀកបំពាក់បែបណា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញា រចនា រ៉ាវាឌី
កញ្ញា រចនា រ៉ាវាឌី
កញ្ញា រចនា រ៉ាវាឌី
កញ្ញា រចនា រ៉ាវាឌី
កញ្ញា រចនា រ៉ាវាឌី
កញ្ញា រចនា រ៉ាវាឌី
កញ្ញា រចនា រ៉ាវាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រចនា