រាជធានីភ្នំពេញ ៖ ខណៈ​​ស្ដ្រី​ជា​ប្រពន្ធតាម​ទាន់ប្ដី​កំពុង​តែ​នែប​និ​ត្យ​ជាមួយ​ស្រី​ថ្មី​​កើតក្ដី​ប្រចណ្ឌ​ និង​ក្ដៅក្រហាយ​បាន​សម្រេច​ចិត្ដ​ដេញ​ប្ដី​ចេញពីផ្ទះ​ ដោយ​ឱ្យទៅ​នៅ​​ជាមួយ​ស្រី​ថ្មី​នោះចុះ ប៉ុន្ដែ​​​ពេលចេញ​ពីផ្ទះ​បាន​១​ថ្ងៃប្តីបាន​ទៅ​ពឹង​ម្ដាយ​បង្កើតរ​បស់ខ្លួន​មក​សម្រប​សម្រួល​ជាមួយ​ប្រ​ពន្ធ​​ ​ដើម្បី​ជានាំ​គ្នា​វិញ​។ ​តែ​ពេល​ម្ដាយ​បង្កើត​​មក​ដល់​បែរជា​បង្កជម្លោះ​ជាមួយ​ប្រ​ពន្ធ​​ទៅ​វិញ​ ឃើញ​បែប​នេះ​ប្អូន​ប្រុស​ប​ង្កើត​រ​បស់​ស្ត្រី​​ជា​ប្រពន្ធ​ម្នាក់​បាន​ចូល​ទៅ​ឃាត់ ក៏​ត្រូវ​ម្ដាយក្មេក​​​​បង​ស្រី​យក​ស្បែកជើង​វាយ​ក្បាល​ធ្វើ​ឱ្យ​​បុរស​ជា​ប្អូនតដៃ​វិញ ក៏​កើត​មានការ​វាយតប់​​គ្នា​ទាំង​​​​​​​ហ្វូង ដោយ​កូន​ប្រុស​ចំនួន​៣​នាក់ ត្រូវ​ជា​ប្អូនប្រុស​បង្កើត​របស់​ប្ដី​បាន​ស្ទុះ​មក​ព្រួត​គ្នា​វាយ​ទៅ​លើ​ប្អូន​ប្រុស​ខាង​ប្រ​ព​ន្ធសឹងតែ​ដង្ហើម​ចរិត​។

ក្រោយពី​កើតហេតុ​ប៉ូលិស​បាន​មក​ដល់ ហើយ​ធ្វើការ​ឃាត់ខ្លួន​ភាគី​ទាំងអស់​ទៅប៉ុ​ស្ដិ៍​សួរ​នាំ។ ​​ការ​ប្រទូស​រ៉ាយ​​ដោយ​សារ​លោក​ប្តី​ផិត​ក្បត់​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៤ មីនា​ ​២០១២​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤​ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​​សុខ រាជធានី​ភ្នំពេញ​។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ជម្លោះ​១​ថ្ងៃ​ ប្រ​ព​ន្ធឈ្មោះ​អ៊ីវ រ៉ា អាយុ​៣០​ឆ្នាំ ឯ​ប្ដី​ឈ្មោះ​អ៊ុ​ក វាសនា ​អាយុ​៣០​ឆ្នាំ​ដូច​គ្នា​ អ្នក​ទាំង​​២​បាន​រៀបការ​ចំនួន​៣​ឆ្នាំ​មក​ហើយ ហើយ​បាន​មក​ជួល​ផ្ទះ​បើកហាង​ផឹកស៊ី​ឈ្មោះ​អាម៉ា​វី​ហ្សា​ តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ក្រោយ​ពី​បើក​ហាង​ផឹកស៊ី​ប្ដីបែកគំនិត​លួច​មាន​ស្រី​ថ្មី ហើយ​ប្រព​ន្ធ​បាន​តាម​ទាន់​កំពុង​នែប​និ​ត្យ​ជាមួយ​ស្រី​ថ្មី​នៅ​ឯ​ម្ដុំ​ច្បារ​អំពៅ ខណ្ឌមានជ័យ ។

ក្រោយ​ពី​ឃើញ​​ប្តី​មាន​ស្រី​ផ្ទាល់​ផ្នែក ​​ប្រពន្ធ​កើតក្ដី​ប្រចណ្ឌ​ពន់ពេកក៏​ដាច់​ចិត្ដ​ដេញ​ប្ដី​ចេញ​ពី​ផ្ទះ​ឱ្យទៅ​រស់នៅ​មាន​សេច​ក្ដី​សុខ​ជាមួយ​ស្រី​ថ្មី​ចុះ។ ​ប៉ុន្ដែ​នៅ​ពេល​ដែល​ប្ដី​ចាក​ចេញពីផ្ទះ​បាន​មួយ​​ថ្ងៃ​ប្រហែលជា​ដឹង​កំហុស​​ ​ប្តីរូប​នោះ​​​បាន​ទៅ​​​ពឹង​ម្ដាយបង្កើត​​របស់ខ្លួន​ឈ្មោះ​សុខ អូន ​អាយុ​​៦០​ឆ្នាំ​​ មក​ជួយ​​សម្របសម្រួល ដើម្បី​ជានា​ជា​មួយ​​ប្រ​ព​ន្ធឡើងវិញ ​និង​​ដើម្បីបាន​ចូល​ផ្ទះ​ផង។​ បន្ទាប់​មក​ម្ដាយ ​និង​ប្អូនប្រុស​៣​នាក់​ទៀត​​រ​បស់​ខាង​​ប្តី​បាន​មក​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រពន្ធ និង​ប្ដី​មក​ជាមួយ​ផង ។ ការ​សម្រប​សម្រួល​​បែរ​ជា​ម្ដាយឈ្មោះ​សុខ អូន បង្កជម្លោះ​ជាមួយ​កូនប្រសា​ស្រី​ និង​វាយតប់​គ្នា​​វឹក​វរ​​ទៅ វិញ ​។ ឃើញ​បែប​នេះ​​ប្អូន​ប្រុស​​ខាង​ប្រពន្ធ​ឈ្មោះ​អ៊ីវ សុខ​ហេង អាយុ​២៤​ឆ្នាំ​​ បាន​ចូល​ទៅ​ឃាត់ តែ​បែរ​ជា​ត្រូវ​ជា​​ម្ដាយក្មេក​របស់​បងស្រី​ខ្លួន​យក​ស្បែកជើង​វាយ​​ក្បាល​យ៉ាង​​អាម៉ាស់ធ្វើ​ឱ្យ​​បុរស​​វ​័យ​​ក្មេ​ង​នោះ​​​​តប​-​ត​វិញ ។ ភ្លាម​នោះ​ស្រាប់តែ​ប្អូនប្រុស​បង្កើត​របស់​ប្ដី​ចំនួន​៣​នាក់​បាន​រួមដៃគ្នា​វាយ​ទៅ​លើ​ប្អូនប្រុសរបស់​ប្រ​ព​ន្ធ​​ បណ្តាល​ឱ្យ​រង​របួស​ពក​មុខ​មាត់​សឹងតែ​ដង្ហើម​ច​ង្រឹ​តធ្វើ​ឱ្យ​ផ្អើល​មនុស្ស​ម្នា​ចោមរោម​មើល​នៅ​ក្នុង​ទីតាំង​ហាង​ផឹកស៊ី​របស់​ប្ដី​ប្រ​ព​ន្ធខាងលើ​នេះ​យ៉ាង​កក​កុញ។

ទោះ​បែប​ណា​ កម្លាំង​កង​រាជ​អាវុធហត្ថ​ និង​កម្លាំង​ប៉ូលិស​ប៉ុ​ស្ដិ៍​ទឹកថ្លា​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗក៏​បាន​នាំ​ភាគី​ជម្លោះ​ទាំងអស់​ទៅ​សួរនាំ​នៅ​ប៉ុ​ស្ដិ៍​ទឹកថ្លា​ ។ ចំណែក​ស្ដ្រី​ជា​ប្រពន្ធបាន​និយាយ​ថា ​នឹង​ប្ដឹង​ប្អូនថ្លៃ​ប្រុស​ទាំង​៣​នាក់​មិន​ឱ្យ​រួចខ្លួនឡើយ ព្រោះ​បាន​ព្រួត​គ្នា​វាយត​ប់​ទៅ​លើ​ប្អូនប្រុស​ប​ង្កើ​ត​រប​ស់​ខ្លួន​​ឈ្មោះ​អ៊ីវ សុខ​ហេង ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ ហើយ​​ម្តាយ​​ក្មេក​​​​​​​​​​ក៏​​មិនគួរ​​យក​​ស្បែក​​​​​ជើង​​ទៅ​វាយ​ក្បាល​​ប្អូន​​ប្រុស​របស់​​ខ្លួន​ដែរ ព្រោះនេះ​ជា​ក​ារ​ប្រមាថ​ធ្ងន់​​ធ្ងរ​​​​​​​​​​​​​​​​​​​​​ណាស់ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]