ភ្នំពេញ៖ អស់បារម្ភទៀតហើយ សម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តញុំាអាហារសុខភាពសាឡាតបែបអ៊ឺរ៉ុប និងចង់ថែរក្សារូបរាង ឲ្យនៅតែស្រស់ស្អាត ជាមួយនឹងអាហារដែលពោរពេញទៅដោយវីតាមីន ថែមទាំងមានរសជាតិឆ្ងាញ់ព្រមទាំងតម្លៃសមរម្យ​ថែមទៀតផង។

ជាការពិតណាស់ ជាធម្មតា រាល់ពេលដែលអ្នកចង់ញុំាអាហារសុខភាព សាឡាតបែបអ៊ឺរ៉ុប ដែលមានដូចជា បន្លែផ្លែឈើជាច្រើនមុខ លាយជាមួយសាច់ និងទឹកជ្រលក់អ្វីបែបនេះ យ៉ាងហោចអ្នកក៏ត្រូវចំណាយអស់ ៦ដុល្លារទៅ១០ដុល្លារ ឯណោះដើម្បីញុំាវា នៅក្នុងភោជនីយដ្ឋាន។ ដោយឡែក ថ្ងៃនេះខ្មែរឡូត ក៏សូមណែនាំប្រិយមិត្តនូវភោជនីយដ្ឋានដែលទើបនឹងបើកថ្មីមួយ ដែលអាចផ្តល់ជូនអ្នកនូវអាហារសុភាព ដែលមានឱជារសឈ្ងុយឆ្ងាញ់តម្លៃថោកសមរម្យ ព្រមជាមួយនឹងស្នាដៃចុងភៅដែលមានជំនាញជាង១០ឆ្នាំ មកពីសិង្ហបុរីថែមទៀតផង។

Woody គឺជាភោជនីយដ្ឋានលក់អាហារអ៊ឺរ៉ុប និងកាហ្វេ ដែលបង្កើតឡើងដោយថៅកែប្រុសរូបសង្ហា ជនជាតិសិង្ហបុរី ដែលមានវ័យត្រឹមតែ២៧ឆ្នាំតែប៉ុណ្ណោះ ។ នេះបើ​យោង​តាមការលើកឡើងរបស់ ថៅកែប្រុសវ័យក្មេងរូបនេះ បានឲ្យដឹងថា គោល​បំណង ដែលលោកសម្រេចចិត្ត បើកភោជនីយដ្ឋាន លក់អាហារសុខភាពនេះឡើងនៅក្នុងទីក្រុងភ្នំពេញ ដោយសារតែមូលហេតុចំនួន៣យ៉ាង។

សាឡាតចានធំនៅWoody

ដោយកត្តាទី១ លោកបាននិយាយលាយឡំជាមួយនឹងសំណើចថា គឺដោយសារតែ «លោកចូលចិត្តញុំាវា»។ រីឯកត្តាទី២ គឺលោកចង់ផ្តល់នូវភាពងាយស្រួលដល់អ្នកដែលចូលចិត្តញុំាអាហារសុខភាពសាឡាតនេះ ពោលគឺជួយសន្សំថវិការបស់ពួកគេ ពីការចំណាយ១០ដុល្លារ ដើម្បីញុំាសាឡាតនៅតាមភោជនីយដ្ឋាន ដោយពួកគេអាចចំណាយត្រឹមតែ ២.៧៥ដុល្លារ រហូតដល់ត្រឹមតែ៦.៥ដុល្លារ តែប៉ុណ្ណោះ ពួកគេនឹងបានញុំាសាឡាត់មួយចានធំ Big Size ដែលមានប្រមាណជា៨មុខ នៅឯភោជនីយដ្ឋាន Woody របស់លោកតែម្តង។ មិនត្រឹមប៉ុណ្ណោះ កត្តាទី៣ គឺវាក៏ជាឱកាសមួយ ដែលអាចឲ្យប្រិយមិត្តដែលមិនដែលធ្លាប់ញុំាវាពីមុនមក ហើយចង់ភ្លក់នូវរសជាតិសាឡាតសុខភាពនេះ ដោយពួកគេអាចទៅសាកទទួលទានបាន ជាមួយនឹងតម្លៃដ៏ថោកសមរម្យ ដែលមិនធ្លាប់មាននៅទីក្រុងភ្នំពេញ។

សាឡាតចានធំនៅWoody

គួរឲ្យដឹងថា ក្រៅពីអាហារសុខភាពជាង៨មុខ ភោជនីយដ្ឋាន Woody ក៏មានលក់អាហារនិងភេសជ្ជៈជាច្រើនមុខផ្សេងទៀតផងដែរ។ ដោយក្នុងនោះ ចំពោះអាហារគឺមានមុខម្ហូបដូចជា ប្រភេទ ស្ទេកសាច់គោ ហើយក៏មានជាប្រភេទបាយសាច់មាន់ជាដើមផងដែរ។ រីឯភេសជ្ជៈវិញ គឺមានដូចជាប្រភេទ កាហ្វេ ប្រភេទ Smoothie ទឹកផ្លែឈើកៀបស្រស់ភ្លាមៗ និងប្រភេទក្រឡុកជាមួយនឹងរសជាតិជាច្រើនមុខផងដែរ។

លើសពីនេះទៅទៀតនោះ រាល់មុខម្ហូបនៅឯភោជនីយដ្ឋាន Woody សុទ្ធសឹងតែឆ្លងកាត់ការចម្អិនពីចុងភៅជំនាញ មានបទពិសោធន៍ជាង១០ឆ្នាំមកពីសិង្ហបុរី និងធ្លាប់បានសហការួមការងារជាមួយចុងភៅល្បីៗ លំដាប់ពិភពលោកជាច្រើនរូបថែមទៀតផង។  

បើសិនជាប្រិយមិត្តចង់ទទួលទាននូវអាហារសុខភាព ផ្សំឡើងពីបន្លែស្រស់ធម្មជាតិគ្មានជាតិគីមី ព្រមទាំងអាហារអ៉ឺរ៉ុបដែលមានរសជាតិដើមពីបរទេស ជាមួយនឹងតម្លៃថោកសមរម្យនោះ កុំភ្លេចមកសាកល្បងនៅហាងWoody ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១៤៣ABC ផ្លូវលេខ៦៣ បណ្តោយផ្លូវត្រសក់ផ្អែម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឬអាចទំនាក់ទំនងបានតាមលេខទូរសព្ទ៖ ០៧៦ ៦១១​ ១១២៤ និងមានហ្វេសប៊ុកផេកជាផ្លូវការ Woody Cafe and Salad Bar ផងដែរ៕ 

ចង់ដឹងថាយ៉ាងណា តោះមកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ភេសជ្ជៈជាច្រើនប្រភេទ
ភេសជ្ជៈជាច្រើនប្រភេទ
បុគ្គលិកពោរពេញទៅដោយភាពរួសរាយរាក់ទាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]