អង់គ្លេស៖ គ្រូបង្វឹក Jose Mourinho បានបង្ហើបថា ក្រុម Manchester United នៅមិនទាន់មានកីឡាករល្អគ្រប់គ្រាន់ដើម្បីទៅឈ្នះពាន Premier League នោះឡើយ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយនៅក្នុងបទសម្ភាសមួយថា លោកមិនទាន់មានចម្លើយទៅក្តីសង្ឃឹមក្នុងការឈ្នះពាន Premier League នៅឡើយទេ។ 

គ្រូបង្វឹក Jose Mourinho

អតីតគ្រូបង្វឹក្រុម Chelsea រូបនេះបានបន្តថា លោកចង់ឲ្យថ្នាក់លើទិញបានកីឡាករពីររូបទៀតសិន ដោយមានខ្សែការពារមួយរូបនឹងខ្សែប្រយុទ្ធបម្រុងមួយរូប ហើយបើខាងថ្នាក់អ្នកដឹកនាំអាចធ្វើបានមែន លោកនឹងអាចនិយាយឲ្យប្រកដពីការរំពឹងទុករបស់លោកនៅក្នុងក្របខ័ណ្ឌ Premier League។

គ្រូបង្វឹកវ័យ៥៥ឆ្នាំរូបនេះបានបន្ថែមថា លោកមិនទាន់ហ៊ានអួតទេ ព្រោះកីឡាករសំខាន់ៗរបស់លោកជាច្រើនបានកំពុងតែនៅជាប់កំសាន្តកាយនៅឡើយក្រោយពី World Cup បានបញ្ចប់ ដូច្នេះលោកមិនទាន់អាចប៉ាន់ស្មានអ្វីបានឡើយ លុះត្រាតែពួកគេចូលមកហ្វឹកហាត់វិញ។ 

លោក Mourinho និងកីឡាករ

គួរឲ្យដឹងថា ក្រុម Manchester United បានស្វាគមន៍កីឡាករ៣រូបមកហើយចាប់តាំងពីពេលបើកទីផ្សារផ្លាស់ប្តូរកីឡាករក្នុងរដូវកាលនេះមក ដោយរួមមាន ខ្សែបម្រើ Fred, ខ្សែការពារ Diogo Dalot និងអ្នកចាំទី Lee Grant៕

កីឡាករចំណូលថ្មី Fred

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]