វាពិបាកណាស់សម្រាប់មនុស្សយើងម្នាក់ៗនៅពេលដែលសួរថា “តើធ្វើដូម្ដេចដើម្បីអោយក្លាយទៅជាបុរសពិត?” ព្រោះមនុស្សយើងម្នាក់ៗតែងមានផ្នត់គំនិត និងការគិតខុសៗគ្នា។  ប៉ុន្តែបុរសគួរណាចេះនូវជំនាញខ្លះសម្រាប់ការរស់នៅប្រចាំថ្ងៃ។

ខាងក្រោមនេះជា ៨ ជំនាញ មនុស្សប្រុសទូទៅគួរតែចេះសម្រាប់ជីវិតប្រចាំថ្ងៃរបស់ខ្លួនដើម្បីឱ្យក្លាយទៅជាបុរសពិត។

រូបតំណាង

១. ទំនាក់ទំនងល្អ

មនុស្សប្រុសគួរតែបង្កើតទំនាក់ទំនងឲ្យបានល្អជាមួយមិត្តភក្ដិ, ក្រុមគ្រួសារ, ស្នេហា និងអ្នកជុំវិញខ្លួន ព្រោះអ្នកទាំងអស់នោះអាចជួយឲ្យយើងទទួលបានជោគជ័យក្នុងជីវិត។ គ្មាននរណាម្នាក់អាចទទួលបានជោគជ័យដោយគ្មានការគាំទ្រ និងការជួយជំរុញពីមនុស្សជុំវិញខ្លួនឡើយ។ ដូច្នេះមនុស្សប្រុសគួតែចេះបង្កើតមិត្តភាព រៀនបង្កើតទំនាក់ទំនល្អ និងចេះធ្វើការជាមួយអ្នកដទៃ។

ទំនាក់ទំនង់ល្អ

២. ចំណេះដឹង

ជាមនុស្សប្រុស យើងមិនគួណាមើលរំលការសិក្សាឡើយ ពីព្រោះចំណេះដឹងគឺជាស្ពានដើម្បីឈានទៅមុខក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ប្រសិនបើអ្នកមិនមានចំណេះដឹងទេពិភពលោកនេះ គេនឹងដើរទៅមុខចោលយើងហើយ។

ចំនេះដឹង

៣. ភាពជាអ្នកដឹកនាំ

អ្នកនឹងក្លាយទៅជាអ្នកដឹកនាំមួយរូបនៅពេលអនាគត មិនថាក្នុងការធ្វើជំនួញ, កន្លែងធ្វើការ, ក្រុមគ្រួសារ រឺសហគមន៍។ ការរៀបចំនិងការគ្រប់គ្រងរបស់អ្នកអាចកំណត់បាននូវភាពជោគជ័យ។ សកម្មភាពនិងឥទ្ធិពលនៃការដឹកនាំរបស់អ្នកទៅលើអ្វីមួយអាចបង្ហាញពីភាពខុសគ្នារវាងភាពជោគជ័យនិងភាពបរាជ័យ។

ភាពជាអ្នកដឹកនាំ

៤. ការងារមនុស្សប្រុស

ជាមនុស្សប្រុសគួតែចេះការងារក្នុងផ្ទះមួយចំនួនដូចជា៖ សំលៀងកាំបិ, ភ្លើង, ទឹក, ការប្រើប្រាស់ញញួរ និងការងារជុំវិញផ្ទះណាដែត្រូវការប្រើកម្លាំង។

ការងារមនុស្សប្រុស

៥. លុយ

អ្នកគួតែមានគំនិតមួយថា រកប្រាក់ចំណូលបានកាន់តែច្រើនកាន់តែល្អ។ វាមិនមែនជាការលោភលន់ទេ ប៉ុន្តែត្រូវគិតថាអ្នកបង្កើតចំណូលទុនទុកសម្រាប់ជាម្រូវការសម្រាប់ក្រុមគ្រួសារ រឺអ្នកនៅជុំវិញខ្លួន។ ហើយអ្នកគួតែចេះមានភាពទទួលខុសត្រូវទៅលើទ្រព្យសម្បត្ដិ និងប្រាក់កាក់ដែអ្នកមាន។

លុយ

៦. កាយសម្បទានរឹងមាំ

ជាមនុស្សប្រុស គួតែព្យាយាមថែរក្សាសុខភាព និងមានកាយសម្បទានរឹងមាំ ព្រោះក្នុងនាមជាមេដឹកនាំមួយរូបយើងគួតែបង្ហាញពីគំរូដ៏ល្អមួយសម្រាប់អ្នកទៃ។ បើសិនជាយើងមិនមានសុខភាពល្អ រឺកាយសម្បទានរឹងមាំទេនោះ វានឹងមានការពិបាកក្នុងការមើលថែអ្នកទៃ។

កាយសម្បទានរឹងមាំ

៧. ផ្នត់គំនិត

ជាការពិតណាស់ ផ្នត់គំនិតរបស់យើងគឺជាចំនុចសំខាន់សម្រាប់មនុស្សទូទៅ។ បើផ្នត់គំនិតរបស់អ្នកគិតតែពីរឿងបរាជ័យ, ឧបសគ្គ និង រត់គេចពីបញ្ហា  នោះវានឹងក្លាយជារឿងមួយដែលធ្វើឲ្យជីវិតរបស់យើងមិនទទួលបានភាពជោគជ័យឡើយ។ ដូច្នេះមនុស្សប្រុសយើងគួតែរៀនដុសខាត់ផ្នត់គំនិតរបស់ខ្លួនឲ្យបានច្រើន។

ផ្នត់គំនិត

៨. ការស្លៀកពាក់

ចំណុចចុងក្រោយដែលមនុស្សប្រុសមួយចំនួនតែងមើលរំលនោះគឺ កាស្លៀកពាក់។ ការស្លៀកពាក់សមរម្យ ក៏ជាផ្នែកមួយអាចជួយធ្វើឲ្យមនុស្សប្រុសមានទំនុកចិត្តលើខ្លួនឯងដែរ និងមើលទៅមានភាពថ្លៃថ្នូរជាមនុស្សប្រុស៕

ការស្លៀកពាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]