អាមេរិក៖ ខែ្សប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានបញ្ចេញនូវប្រយោគមួយឃ្លា អំឡុងកិច្ចសម្ភាសខ្លីមួយជាមួយអ្នកសារព័ត៌មាន ដែលអាចធើ្វឲ្យអ្នកទស្សនាហើយ ប្រាកដជាហួសចិត្ដទប់សំណើចក៏ថាបាន។ 

Zlatan Ibrahimovic

ខែ្សប្រយុទ្ធរបស់ក្លិប LA Galaxy ដែលទើបនឹងផ្លាស់ពីក្រុមបិសាចក្រហម Manchester United កាលពីខែមករា កន្លងទៅ បានអនុញ្ញាត្ដឲ្យក្រុមអ្នកសារព័ត៌មានធើ្វការសម្ភាសលោក ក្រោយពីបញ្ចប់ការប្រកួតឲ្យក្រុមដែលមានមូលដ្ឋានក្នុងរដ្ឋ LA។

អំឡុងកិច្ចសម្ភាស អ្នកសារព័ត៌មានមួយរូបបានចោទសួរ អតីតប្រធានក្រុមជម្រើសជាតិស៊ុយអែតថា តើការមកដល់របស់រូបគេ បានធើ្វការផ្លាស់ប្ដូរអ្វីខ្លះដល់សហរដ្ឋអាមេរិក។ 

ភ្លាមៗនោះ អតីតកីឡាកររបស់ក្រុម Ajax, Juventus Barcelona, Inter, AC Milan ក៏បានឆ្លើយថា៖ «ពួកគេសំណាងហើយ ដែលខ្ញុំមិនមកទីនេះកាលពី១០ឆ្នាំមុន, បើមិនចឹងទេ ខ្ញុំនឹងក្លាយជាប្រធានាធិបតីបាត់ទៅហើយ»៕   

Zlatan Ibrahimovic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]