ភ្នំពេញ៖ នាមួយរយៈចុងក្រោយនេះ តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ហាក់មានការមមាញឹកជាខ្លាំង ជាមួយកិច្ចការមនុស្សធម៌ ដោយលោកបានចុះទៅជួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់ ជាច្រើនផងដែរ។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ខណៈពេល ដែលតារាចម្រៀងប្រុសរូបសង្ហា លោក ករុណា ពេជ្រ បានធ្វើដំណើរចេញទៅ បន្តបេសកម្មជួយប្រជាជនរងគ្រោះដោយទឹកជំនន់ ស្រាប់តែរូបលោក បានជួបហេតុការណ៍ដ៏រន្ធត់មួយ ដោយរថយន្តរបស់លោក បានដាច់ហ្វ្រាំង ដែលបណ្ដាលឲ្យតារារូបនេះ ភ័យ ទាំងព្រឹកព្រលឹមតែម្ដង។ 

ជាមួយគ្នានេះដែរ តារារូបនេះក៏បង្ហោះរូបភាព អមជាមួយសារដែលបានរៀបរាប់ទាំងភ័យថា « ឈឺ អី ទៀតហើយ កូនមាស ឪពុក .... ហេងណាស់... ចេញមកពីផ្ទះ បានបន្តិច ស្រាប់តែ ដាច់ហ្វ្រាំង ជាន់ខុយៗ លែងស៊ីតែម្តង សំណាងណាស់ផ្លូវស្ងាត់.... បើសិន ខូចលើផ្លូវជាតិ លេខ 0៣ រឺ ផ្លូវជាតិលេខ 0៤អី មិនដឹងយ៉ាងណាទេ.... អរគុណកូន និង វត្ថុសក្ក័សិទ្ធ អោយខូចលើផ្លូវស្ងាត់ ហើយទើបចេញពីផ្ទះ ព្រលឹងចុងសក់ទាំងព្រឹក....!!!!»។

ទោះជាយ៉ាងណាក្ដី ហេតុការណ៍មួយនេះ អាចចាត់ទុកថាជាសំណាងមួយរបស់ លោក ករុណា ពេជ្រ ដែលមិនបានរងការខូចខាត ឫរងរបួសអ្វីឡើយ ហើយជាពិសេសនោះ មិនបានបង្កឲ្យប៉ះពាល់ដល់អ្នកដំណើរ តាមដងផ្លូវមួយនេះផងដែរ៕  

ករុណា ពេជ្រ
ករុណា ពេជ្រ និងកាតុ
ករុណា ពេជ្រ
សារ ករុណា ពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ