កម្ពុជា៖ ក្រុមកីឡាករបាល់ទាត់ចម្រុះមកពីក្របខ័ណ្ឌរបស់ប្រទេសជប៉ុននឹងធ្វើដំណើរប្រកួតលក្ខខណៈមិត្តភាពជាមួយក្រុមពីររបស់ប្រទេសកម្ពុជា គឺក្រុមបឹងកេត និង ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៩ឆ្នាំ។

បើយោងតាមប្រសាសន៍របស់លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា (CNCC) បានឲ្យដឹងថា ការប្រកួតទាំងពីរនឹងប្រពឹ្រត្តិឡើងនៅខែសីហាខាងមុខនេះ។ 

លោក ឆាំង ពិសិដ្ឋ​ (រូបភាព៖ CNCC - គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា)

លោក ឆាំង ពិសិដ្ឋ បានបន្តថា កម្មវិធីនេះធ្វើឡើងដើម្បីជាផ្នែករឹតចំណងមិត្តភាពរវាងកម្ពុជា និង ជប៉ុន ដោយក្រុមចម្រុះ J-League នឹងជួបជាមួយ យុវជនបាទី នៅថ្ងៃសុក្រ ទី០៣ ខែសីហា និងបន្ដប៉ះជាមួយបឹងកេត នៅថ្ងៃអាទិត្យ ទី០៥ ខែសីហា ដែលប្រកួតទាំងពីរនេះប្រព្រឹត្តិទៅនៅពហុកីឡដ្ឋានជាតិ។

ក្រុមបឹងកេត (រូបភាព៖ CNCC - គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា)

ជាចុងបញ្ចប់ តំណាង CNCC រូបនេះបន្ថែមថា ការប្រកួតាំងពីរនេះជាឱកាសដ៏ល្អបំផុតសម្រាប់កម្ពុជា ដែលមានក្រុមពីជប៉ុនមកចែករំលែកបទពិសោធដល់កីឡាករកម្ពុជាទាំងអស់៕

ក្រុមយុវជនបាទី (រូបភាព៖ CNCC - គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]