យោងតាមប្រពភព័ត៌មានចិន ស៊ិនហួ បាយឲ្យដឹងថា ការទទួលទានអាហារណាដែល មិនសូវសម្បូរជាតិខ្លាញ់ច្រើន អាចជួយកាត់បន្ថយរោគ ដាច់សរសៃឈាមក្នុងខួរក្បាល បានមួយកម្រិតតូច។

តាមសិក្សាស្រាវជ្រាវ បានឱ្យដឹងថា ពលរដ្ឋដែលចូលចិត្ដទទួលទាន ទឹកដោះគោដែលមានជាតិខ្លាញ់ទាប ពួកគេអាចទទួលបានប្រយោជន៍ យ៉ាងច្រើន ដោយអាចជួយកាត់ បន្ថយរោគ ដាច់សរសៃឈាមក្នុងខួរក្បាលបាន។ យោងតាមការធ្វើស្ថិតិបានឲ្យដឹងថា ពលរដ្ឋជិត ៧៥,០០០នាក់ ក្នុងនោះមាន អាយុចន្លោះពី ៤៥ឆ្នាំ ទៅ ៨៣ឆ្នាំ ដែលមិនមានរោគបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងមហារីកឡើយ ដោយលទ្ធផលដែល ទទួលបានពីការហូបចុកអាហារ និងភេសជ្ជៈ ដែលមានជាតិខ្លាញ់ទាប ជាប្រចាំថ្ងៃ។

តួលេខបានបង្ហាញឱ្យដឹងថា ក្នុងអំឡុងពេល១០ឆ្នាំមកនេះ អ្នកកើតរោគ ដាច់សរសៃឈាម បានកើនឡើងដល់ ៤,០៨៩នាក់ ដែលក្នុងនោះមានស្ដ្រី ១,៦៨០នាក់ និងបុរស ២,៤០៩នាក់ ។

ហេតុដូច្នេះហើយ សូមប្រិយមិត្តបរិភោគអាហារណាដែល មានជាតិខ្លាញ់ទាប ជាពីសេសគឺទឹកដោះគោឆៅ។

 ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]