បរទេស៖ ខែ្សប្រយុទ្ធ Harry Kane និង Mohamed Salah បានជាប់ក្នុងបេក្ខភាព១០នាក់ចុងក្រោយ ដើម្បីប្រជែងពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំ២០១៨។ 

Kane
Salah

ប្រធានក្រុមជម្រើសជាតិអង់គ្លេស និងតារាឆ្នើមរបស់ក្រុម Liverpool នេះ ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីខាងលើដែលបានប្រកាសកាលពីរសៀល ថៃ្ងអង្គារ ម្សិលមិញនេះ។

កីឡាករដែលមកពីលីកកំពូលអង់គ្លេសនេះ នឹងត្រូវប្រជែងជាមួយនឹងកីឡាករ ៨រូបទៀត ជាពិសេសគឺនឹងប្រជែងជាមួយកំពូលកីឡាករ ២រូបលើលោក គឺប្រធានក្រុមជម្រើសជាតព័រទុយហ្គាល់ Cristiano Ronaldo និងប្រធានក្រុមជម្រើសជាតិអាហង្ស់ទីន Lionel Messi។  

Ronaldo
Messi

ទាំងនេះ គឺជាបញ្ជីកីឡា១០នាក់ចុងក្រោយ សម្រាប់បោះឆ្នោតរកជ័យលាភីកីឡាករឆ្នើមជាងគេប្រចាំឆ្នាំ២០១៨៖

-Cristiano Ronaldo (33, Juventus and Portugal)

-Kevin De Bruyne (27, Manchester City and Belgium)

-Antoine Griezmann (27, Atletico Madrid and France)

-Eden Hazard (27, Chelsea and Belgium)

-Harry Kane (24, Tottenham and England)

-Kylian Mbappe (19, Paris Saint-Germain and France)

-Lionel Messi (31, Barcelona and Argentina)

-Luka Modric (32, Real Madrid and Croatia)

-Mohamed Salah (26, Liverpool and Egypt)

-Raphael Varane (25, Real Madrid and France) 

បញ្ជីកីឡា១០នាក់ចុងក្រោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]