អង់គ្លេស៖ លោក Pep Guardiola បានបង្ហើបអំពីការនឿយហត់នឹងភាពជោគជ័យខ្លាំងពេករបស់ខ្លួន ដោយសារតែខ្វះការប្រកួតប្រជែងថ្មីៗ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយនៅក្នុងបទសម្ភាសមួយថា ក្នុងការងារជាគ្រូបង្វឹក លោកតែងតែចង់ស្វែងរកការប្រកួតប្រជែងថ្មីៗ ដើម្បីធ្វើឲ្យលោកចេះតែមានទឹកចិត្តខំប្រឹងបង្វឹកកីឡាករបន្តទៅទៀត។ 

លោក Pep Guardiola

អតីតគ្រូបង្វឹកក្រុម Barcelona រូបនេះបានបន្តថា មកដល់ក្រុម Manchester City, លោកសង្ឃឹមថា ក្របខ័ណ្ឌ Premier League នឹងក្លាយទៅជាកន្លែងប្រកួតប្រជែងដ៏លំបាកក្នុងអាជីពលោក ប៉ុន្តែក្រោយពីភាពជោគជ័យដ៏សម្បើមកាលពីរដូវកាលមុនធ្វើឲ្យលោកមានការភ្ញាក់ផ្អើលខ្លះដែរ។

បុរសវ័យ៤៧ឆ្នាំរូបនេះបានបន្ថែមថា លោកខ្លាចតែភាពជោគជ័យខ្លាំងបែបនេះ ធ្វើឲ្យលោកអស់កម្លាំងក្នុងការបង្វឹកទេ ហើយដូចជាកាលនៅក្រុម Barcelona អ៊ីចឹង ព្រោះពេលដែលលោកទទួលជោគជ័យខ្លាំងពេក លោកតែងតែចាកចេញពីកន្លែងនោះ ហើយស្វែងរកអ្វីដែលថ្មីៗបន្តទៀត។ 

លោក Pep Guardiola កាលនៅក្រុម Barcelona

គួរឲ្យដឹងថា លោក Guardiola បានដឹកនាំក្រុម Manchester City ឲ្យបំបែកបាន១២កំណត់ត្រាធំៗក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ដោយក្នុងនោះរួមមានដូចជា ក្រុមដែលឈ្នះនិងមានពិន្ទុច្រើនជាងក្នុងមួយរដូវកាល ជាដើម៕

លោក Pep Guardiola

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]