កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីដ៏ស្រស់ស្អាត និងល្បីល្បាញ យ៉ាងមី បាននិយាយជំទាស់ថា នាងមិនបានធ្វើការកែសម្ផស្សឡើយ ហើយនេះគឺជាសម្រស់ពីធម្មជាតិមួយរយភាគរយ របស់នាង។

យោងតាមប្រភពព័ត៌មាន មេដេលី របស់ប្រទេសចិន បានឲ្យដឹងថា តារាសម្តែងស្រីយ៉ាងមីរូបនេះ មានអាយុ ២៥ឆ្នាំ ដែលត្រូវបានអ្នកអធិប្បាយក្នុងកម្មវិធីអនឡាញ ដែលមានឈ្មោះថា Lin Shishan បាននិយាយប្រាប់ថា នាងជាមួយនឹងតារាសម្តែងស្រី យ៉ាងមី គឺជាមិត្តភក្កិនឹងគ្នា ហើយនាងបានជូនតារាសម្តែង យ៉ាងមី ទៅកាន់ប្រទេសកូរ៉េ ដើម្បីធ្វើការកែសម្ផស្សទៀតផង។ ប៉ុន្តែតារាសម្តែងស្រី យ៉ាងមី នៅតែជំទាស់ថា នាងមិនបានធ្វើការកែសម្ផស្សអីនោះទេ ហើយអ្នកអធិប្បាយ Lin Shishan ម្នាក់នេះ ក៏ខ្លួនមិនបានស្គាលដែរ។

យ៉ាងណាម៉ិញ តារាសម្តែងស្រី យ៉ាងមី នៅតែប្រកាន់យកគោលជំហរបស់ខ្លួន ថាខ្លួនមិនបានធ្វើការកែសម្ផស្ស ចំនែកឯអ្នកអធិប្បាយនោះ ក៏នាងបានធ្លាប់ស្គាល់ដែរពីមុនមក។

តើប្រិយមិត្តយល់ថា តារាសម្តែងស្រីរូបនេះ ធ្លាប់ធ្វើការកែសម្ផស្ស ឬក៏អត់?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]