ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ទម្រាំខាងផលិតករនីមួយៗ ជ្រើសរើស​យកតួនីមួយៗ មកសម្តែងក្នុងឈុតឆាករឿង គេត្រូវដឹងថា តារានោះ សាកសមនឹង ដើរតួប្រភេទនេះ ឬប្រភេទនោះដែរឬអត់។ ក្នុងនោះ មិនមែនប្រាកដ ឲ្យតែមានមុខមាត់ស្អាត រាងស្លីម អាចដើរតួ ស្ទើរតែគ្រប់ប្រភេទបានទេ។

ជាក់ស្តែង នៅក្នុងសង្គមសិល្បៈខ្មែរ គេសម្គាល់ឃើញថា ឲ្យតែជាតួកាច ឈ្នានីស អាក្រក់ គឺគេតែងតែយកតួស្រីប៉ុន្មានដួង មកដើរតួ បើទោះបីជា រឿងភាគច្រើន ឧស្សាហ៍យកពួកគេក៏ដោយ។ ការដែល ដែលខាងផលិតករ សម្រេចចិត្ត យកតារាដដែលៗ មកដើរតួឈ្នានីសបែបនេះ ក៏ព្រោះតែ ទម្រង់មុខរបស់ពួកគេ ស៊ីនឹង ប្រភេទតួបែបនេះខ្លាំង ជាងតារាផ្សេងៗ។

ប៉ុន្តែតាមការពិតទៅ ចរិតពិតរបស់ តារាស្រីទាំងនោះ គឺសុទ្ធតែ សុភាព គួរឲ្យស្រលាញ់ ចេះជួយអ្នកដទៃ ពេលនៅខាងក្រៅ មិនដូចពេលថតកុននោះទេ៕

ចង់ដឹងថា តារាណា តោះតាមដានជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖

១) កុលដាវី៖ ភាគច្រើន តារាស្រីរូបនេះ តែងតែត្រូវផលិតករ ជ្រើសរើស ឲ្យដើរតួកាច ឈ្នានីស តួឯកជានិច្ច ដូចជា រឿងភាគខ្មែរ ដែលកំពុងចាក់បញ្ចាំង ក្នុងទូរទស្សន៍ហង្សមាស «ផ្កាថ្ម» ក៏អ្នកដឹកនាំរឿង ឲ្យនាង ដើរតួអាក្រក់ដែរ។ តែធាតុពិត រូបនាង ជាមនុស្សរួសរាយ អត់ធន់នឹងការងារ និងមានភាពស្មោះត្រង់ ចំពោះគូស្នេហ៍ជាទីបំផុត។ 

កុល ដាវី
កុល ដាវី

២) វ៉ាន់ វល័ក្ខ៖ មិនត្រឹមតែ ជាប់ឈ្មោះ ជាតារាស្រីស៊ិចស៊ី នាងក៏ជាប់ឈ្មោះមួយទៀត ខាង តូចិត្តអាក្រក់ ព្រោះមិនថា រឿងណាក៏ដោយ ក៏នាងកម្របានដើរតួល្អ ឬស្លូតណាស់។ ប៉ុន្តែ ចរិតរបស់នាង នៅខាងក្រៅ ជាមនុស្សគួរឲ្យស្រលាញ់ សម្បូរមិត្តរាប់អានច្រើន។

វ៉ាន់ វល័ក្ខ
វ៉ាន់ វល័ក្ខ

៣) ឈិន សៀវម៉ី៖ សូម្បីតែ តារានេះ ក៏ត្រូវគេស្គាល់នាង តាមរយៈវីដេអូចម្រៀង ឬរឿងភាគ ក្នុងតួចិត្តអាក្រក់ វាយតប់ធាក់ តួស្រី យ៉ាងសាហាវ។ ប៉ុន្តែ តាមពិតទៅ សៀវម៉ី នៅក្រៅឆាក នាងជាមនុស្ស ចិត្តល្អ មានភាពមេត្តា ជាមួយនឹង មនុស្សគ្រប់គ្នា។

សៀវម៉ី
សៀវម៉ី

៤) សួង សុខារ៉ានីត៖ អ្នកដែលស្នេហា រឿងភាគខ្មែរ ប្រាកដជា ឃើញតារាស្រីម្នាក់នេះ ដែលតែងតែតួអាក្រក់ ឈ្នានីស តួឯក ជានិច្ច។ ក្នុងនោះដែរ ក៏មានមនុស្សមិនតិចទេ ដែលមិនចូលចិត្តនាង ពេលនៅក្នុងសាច់រឿង តែធាតុពិត ចរិតរបស់នាង នៅខាងក្រៅ គួរឲ្យស្រលាញ់ និងចេះជួយមិត្តអាជីពខ្លាំងណាស់ ពេលជួបទុក្ខលំបាក។ 

សុខារ៉ានីត
សុខារ៉ានីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]