អេស្ប៉ាញ៖ ក្រុម Barcelona បានសម្រេចនាំយកកីឡាករ Malcom ពីក្រុម Bordeaux ដើម្បីពង្រឹកផ្នែកប្រយុទ្ធរបស់ពួកគេនៅរដូវកាលក្រោយ។

កីឡាករវ័យ២១ឆ្នាំរូបនេះបានធ្វើឲ្យអ្នកតាមដានបាល់ទាត់មានការភ្ញាក់ផ្អើលមែនទែន ក្រោយពេលរូបគេបានយល់ព្រមទៅលេងឲ្យក្រុម Roma កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែនៅទីបំផុតរូបគេបានមកចុះកុងត្រាជាមួយក្រុម Barcelona ទៅវិញ។ 

កីឡាករ Malcom

ការសម្រេចចិត្តនេះបានធ្វើឲ្យអ្នកគាំទ្រក្លិប Roma ក្តៅស្លឹកត្រចៀកមិនស្ទើរទេ ដោយសារសូម្បីតែគេហទំព័រផ្លូវការរបស់ក្លិបក៏បានប្រកាសថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ នឹងមកលេងក្នុងទឹកដី Olimpico នៅរដូវកាលក្រោយដែរ។

យ៉ាងណាមិញ ក្រុម Barcelona បានសម្រេចចិត្តផ្តល់តម្លៃខ្លួនទៅលើកីឡាករវ័យក្មេងរូបនេះរហូតជាង៤៨លានដុល្លារអាមេរិក ខណៈ Roma អាចផ្តល់តម្លៃត្រឹមតែជាង៤២លានដុល្លារអាមេរិកប៉ុណ្ណោះ បែបនេះហើយទើបធ្វើឲ្យក្រុម Bordeaux សម្រេចយល់ព្រមជាមួយក្រុមអ្នកមានបុណ្យរបស់អេស្ប៉ាញនោះវិញ បើទោះបីជាពួកចូលចែចូវក្រោយ Roma ក៏ដោយ។ 

កីឡាករ Malcom

គួរឲ្យដឹងថា Malcom បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរយៈពេល២រដូវកាលជាមួយក្រុម Bordeaux ក្នុងក្របខ័ណ្ឌកំពូលបារាំង ដោយរូបគេបង្ហាញខ្លួនបាន៨៤ប្រកួត ព្រមទាំងស៊ុតបញ្ចូលទីបានដល់ទៅ២០គ្រាប់ផងដែរ៕

កីឡាករ Malcom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]