ប្រិយមិត្តសាកគិតទៅមើលថាបើសិនជា យើងផឹកកាហ្វេអស់ហើយ ញ៉ាំទាំងពែងកាហ្វេទៀតនោះ តើវាមានលក្ខណៈប្លែកកំរិតណា?

ប៉ុន្តែអ្វីដែលយើងបានគិតនោះ ត្រូវបានក្រុមហ៊ុនមួយ ឈ្មោះ Lavazza ក្នុងប្រទេស អាមេរិកកំពុងតែរៀបចំគម្រោងច្នៃប្រឌិត និង ចែកចាយលក់ជុំវិញពិភពលោក នូវកែវកាហ្វេធ្វើពីនំ ដែលក្រោយពីប្រើប្រាស់រួច នៅអាចញ៉ាំបានថែមទៀតផង។ ដោយយោងតាម ប្រភពព័ត៌មានពីគេហទំព័រ espressomelbourne បានអោយដឹងថា អ្នកច្នៃប្រឌិតកែវនោះបាននិយាយថា វាពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកដែលខ្ជឹលយក ពែងកាហ្វេទៅទុកនៅកន្លែងដើមវិញ ឬក៏លាងពែងបន្ទាប់ពីផឹកកាហ្វេហើយនោះ ដោយយើងគ្រាន់តែញ៉ាំពែងកាហ្វេនោះតែម្តងជាការស្រេច។

តើប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]