(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ គេហាក់បីដូចជាសង្កេតឃើញថា អ្នកសិល្បៈជាច្រើនកំពុងតែទទួលរង នូវភាពលំបាក និងខ្វះខាត ដែលភាគច្រើនសុទ្ធសឹងតែជាតារាចម្រៀង ខណៈថ្មីៗនេះ ក៏មានតារាចម្រៀងមួយដួង ជាម្ចាស់បទ «រួមទុក្ខមិនអាចរួមសុខ» មានឈ្មោះថា សុភា កំពុងតែធ្លាក់ខ្លួនរស់នៅ ក្នុងភាពខ្វះខាតជាខ្លាំង។ យ៉ាងណាមិញ ចំពោះបញ្ហានេះ តារាចម្រៀង និងសម្ដែង អ្នកនាង ទូច ស្រីល័ក្ខ ក៏បានសម្ដែងនូវក្ដីអាណិតអាសូរ និងបានជួយឧបត្ថម្ភជាអំណោយ ព្រមទាំងទឹកប្រាក់មួយចំនួន ជូនដល់ម្ចាស់បទ «រួមទុក្ខមិនអាចរួមសុខ» នេះផងដែរ ។

ជាក់ស្ដែង បើយោងតាមគណនី ហ្វេសប៊ុកផ្លួវការ របស់ អ្នកនាង ទូច ស្រីល័ក្ខ បានសរសេររៀបរាប់ឲ្យដឹងថា «ពិតជាសង្វែគណាស់ មិននឹកស្មានថា សុភា មានបញ្ហាបែបនេះសោះ ពេលមកដល់ផ្ទះ សុភាម្ចាស់បទ «រួមទុក្ខមិនអាចរួមសុខ» គឺពិតជាអាណិតណាស់ ពេលខ្លះដាច់បាយ មិនដឹងទៅនិយាយប្រាប់នរណា សុំគេច្រៀងតាមអាហ្វែការ ច្រៀងតាំងពីម៉ោង៥ល្ងាច រហូតដល់ម៉ោង១១យប់ បានតែ៤០០០០រៀល ដើម្បីក្រពេះ អរគុណដល់ទឹកចិត្ត សមាគមន៍ខ្មែរតែមួយ នៅប្រទេសកូរ៉េ បានផ្តល់ថវិកាតាមរយៈនាងខ្ញុំ ១៥០ដុល្លារ ជូនទៅដល់ក្រុមគ្រួសារ របស់ប្អូន»។

គួរបញ្ជាក់ថា អ្នកនាង ទូច ស្រីល័ក្ខ ជាតារាចម្រៀង មួយដួងដែលទទួលបាន ប្រជាប្រិយភាព និងមានការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជន តាមរយៈការបង្ហើរសំនៀង ដ៏ក្រអួនក្រអៅរបស់នាង ជាពិសេសនោះ នាងកំពុងតែឆក់យក បានបេះដូងមហាជន ដែលជារឿយៗគេតែងតែ សង្កេតឃើញតារាដួងនេះ ចុះជួយដល់អ្នកដែលខ្វះខាត មិនថាជាតារា ឬក៏ជាប្រជាជន ដែលក្រីក្រឡើយ៕

ទូច ស្រីល័ក្ខ ​
ទូច ស្រីល័ក្ខ ​
សាររបស់ទូច ស្រីល័ក្ខ ​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ