ថៃ៖ បន្ទាប់ពីចេញពីមន្ទីរពេទ្យរួចមក ក្រុមបាល់ទាត់ជ្រូកព្រៃដែលបានបាត់ខ្លួននៅក្នុងរូងភ្នំប្រទេសថៃ ១២ នាក់(សរុប ១៣នាក់) និងគ្រូបង្វឹក ១នាក់បានសម្រេចចិត្តសាងផ្នួសរយៈពេល ៩ ថ្ងៃបន្តមុននឹងពួកគេវិលត្រឡប់ទៅរស់នៅក្នងជីវភាពធម្មតាឡើងវិញ។

ក្រុម Wild Boar FC

លោក Prachon Pratsakul អភិបាលខេត្តឈៀងរ៉ៃ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ «យុវជន ១១នាក់ ក្នុងចំណោមយុវជនទាំងអស់ នឹងបួសជាលោកនេន ខណៈគ្រូបង្វឹកពួកគេ នឹងបួសក្លាយជាព្រះសង្ឃ ដោយឡែកកីឡាករម្នាក់ទៀត មិនបានចូលរួមក្នុងការកោរសក់បួសនេះទេដោយហេតុថា គេជាអ្នកកាន់សាសនាគ្រិស្ត»។

គួរឲ្យដឹងផងដែរថាគ្រូបង្វឹកលោក Ekkapol Chantawong ក៏ធ្លាប់បានបួសជាលោកនេនម្ដងរួចមកហើយ កាលពីលោកស្ថិតនៅក្នុងវ័យកុមារភាព។ នៅមុនការសាងផ្នួសនេះដែរកីឡាករទាំង ១១នាក់ និងគ្រូបង្វឹក ១ នាក់នោះ ត្រូវស្រោចទឹក រំដោះគ្រោះ និងលើករាសី ជាមុនសិនទើបអាចបំបួសបាន។

សូមបញ្ជាក់ថា បើតាមព្រះសង្ឃបំបួសម្នាក់ព្រះនាម Praphun Khomjoi បានមានសង្ឃដីកាថា យុវជនទាំងអស់និងគ្រូបង្វឹក ដែលត្រូវបួសនោះ នឹងត្រូវកោរសក់ នៅថ្ងៃទី២៥ ខែកក្កដាខាងមុខ៕

ក្រុម Wild Boar FC
ក្រុម Wild Boar FC
ក្រុម Wild Boar FC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]