បរទេស៖ ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុម PSG កីឡាករ Neymar បានបង្ហើបពីឈ្មោះកីឡាករដែលលេខលក្ខណៈម្ខាង ៥ ដោយក្នុង៥នាក់នោះ គឹពុំមានកំពូលខែ្សប្រយុទ្ធ Cristiano Ronaldo ទេ។ 

Neymar

អតីតសមាជិករបស់ក្រុម Barcelona នេះ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមួយឈ្មោះ 433 ហើយក៏ត្រូវបានគេសួរថា ប្រសិនបើការលេខជាលក្ខណៈ៥ម្ខាង តើរូបគេនឹងជ្រើសរើសកីឡាករណាខ្លះមកចូលរួមក្រុមគេ។

ខែ្សប្រយុទ្ធជម្រើសជាតិប្រេស៊ីលនេះ បាននិយាយថា៖ «ខ្ញុំនឹងជ្រើសយក Messi, Dani Alves, Thiago Silva និង Gabriel Jesis»។  

ឈ្មោះកីឡាករដែល Neymar បានរើសនោះ គឺត្រូវបានគេសម្គាល់ថា ពុំមានឈ្មោះម្ចាស់ពាន Ballon d’Or ៥សម័យ Cristiano Ronaldo នោះទេ ដែលខែ្សប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នោះ ត្រូវបានគេចាត់ទុកថាជាកីឡាករល្អជាងគេក្នុងលោកជាមួយនឹង Messi ដែលជាអតីតមិត្ដរួមក្រុម Neymar ផងដែរ៕ 

Ronaldo
Ronaldo និង Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]