ភ្នំពេញ៖ មុននេះ មិនប៉ុន្មានខែពិធីការិនីរូបស្រស់ សម្រស់បានអ្នកនាង សុខ សោម៉ាវត្តី ទើបតែបង្ហាញពីផ្ទះធំថ្មីមួយ លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង។ ជាក់ស្ដែង សម្រាប់ទិដ្ឋភាពខាងក្នុងផ្ទះថ្មីនេះវិញអ្នកនាង មិនទាន់បានបង្ហាញជាសាធារណៈនោះទេ រង់ចាំរួចរាល់ជាមុនសិន។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ថ្មីៗនេះស្រាប់តែអ្នកម្ដាយហាយសូរូបនេះ ឆ្លៀតទម្លាយ​សារអមនឹងរូបភាព ឲ្យឃើញពីការរៀបចំតុបតែង គេហដ្ឋានថ្មីយ៉ាងទំនើបគួរឲ្យចង់រស់នៅ ដែលខ្លួនទើបតែធ្វើរួចបាន៨០ភាគរយ។ ដោយក្នុងនោះក៏មានការដេគ័រជាបន្ទប់ដាក់សម្លៀកបំពាក់ យ៉ាងធំសម្បើម ជាមួយទូដាក់ស្បែកជើងរាប់រយគូ មើលស្អាតខ្លាំង មិនចាញ់ផ្ទះតារាដទៃឡើយ។

មើលចុះ នេះទើបតែរៀបចំបាន៨០ភាគរយតែប៉ុណ្ណោះ ចុះទម្រាំបាន១០០ភាគរយទៀត មិនដឹងជា ឡូយកប់ខ្លាំងយ៉ាងណានោះទេ ។ ពិតជាពូកែណាស់នៅក្មេង​សោះ​ សុខ សោម៉ាវត្តី អាចមានលទ្ធភាព ទិញផ្ទះធំទ្រនំខ្ពស់បែបនេះទៅហើយ  ពិតជាគួរឲ្យសរសើរខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖

ផ្ទះថ្មីសុខ សោម៉ាវត្តី
ផ្ទះថ្មីសុខ សោម៉ាវត្តី
ផ្ទះថ្មីសុខ សោម៉ាវត្តី
ផ្ទះថ្មីសុខ សោម៉ាវត្តី
ផ្ទះថ្មីសុខ សោម៉ាវត្តី
ផ្ទះថ្មីសុខ សោម៉ាវត្តី
ផ្ទះថ្មីសុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី