ភ្នំពេញ៖ បច្ចុប្បន្ននេះ វីជេរតនា អតីតពិធីករដ៏មានប្រជាប្រិយភាព កាន់តែមានជីវិតកាន់តែល្អ ក្រោយបានរៀបការសាងសុភមង្គលជាមួយនឹងគ្រួសារ និងភរិយាដែលស្រលាញ់ថ្នាក់ថ្នម ចេះយល់ចិត្តទុកដាក់ ជាពិសេសនោះរឿងការងាររកស៊ី ពិតជាមិនឲ្យចាញ់អ្នកផ្សេងនោះទេ។

ក្រោយពីជីវិតបានប្រសើរឡើង តារារូបនេះបានបើកទម្លាយពីប្រត្តិដ៏ជូរចត់មុនពេលក្លាយជាតារា ដែលមានឈ្មោះបោះសម្លេងបែបនេះ នៅក្នុងបណ្តាញសង្គម ដូច្នោះហើយក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាអាណិតដល់រូបលោកជាខ្លាំង ដែលលោកពិតជាខំប្រឹងតស៊ូខ្លាំងទើបបានមកដល់ពេលនេះ។

នៅក្នុងនោះដែរ លោកបានប្រាប់យ៉ាងដូច្នោះថា៖«ថ្ងៃនេះចង់និយាយពីអារម្មណ៍ក្នុងចិត្តតិចរយៈពេលជាច្រើនឆ្នាំដែលខ្ញុំបានតស៊ូនៅក្នុងជីវិត ក្នុងនាមជាកូនកំព្រាអត់ឪ ពេលនោះគ្មានអ្នកណាស្គាល់ គ្មានអ្នកណារាប់ គ្មានអ្នកណាចង់នៅជិត ព្រោះយើងក្រដូចពាក្យចាស់ពោលថា ( ក្រហៅមិនលឺ ) វាជាការពិតណាស់។ ក្នុងកំឡុងឆ្នាំ២០០៦ ខ្ញុំបានចូលធ្វើការក្នុងកន្លែងមួយក្នុងភ្នំពេញ (សូមមិននិយាយពីទីតាំង ) ប្រាក់ខែបានតែ៦០ដុល្លារទេ ជិះពីតាខ្មៅដល់ កន្លែងធ្វើការរាល់យប់ ហត់ណាស់ តែតស៊ូ ធ្វើ ម៉េចបើយើងក្រ នៅថ្ងៃមួយខ្ញុំមានសំណាងបានធ្វើការនៅស្ថានីយ៍ទូរទស្សន៍ CTN ខ្ញុំក៏ចាប់ផ្ដើម ខ្ញុំគិតថាខ្ញុំមានអនាគតហើយក្នុងពេលនោះ ខ្ញុំចាប់ផ្ដើមមានគេស្គាល់ច្រើន ខ្ញុំសប្បាយចិត្តណាស់ ពេលនោះអ្នកណាក៏គេស្គាល់យើងដែរ សូម្បីអ្នកដែលមើលងាយយើងពីមុន ហើយអ្នកដែលធ្វើមិនស្គាល់យើង ក៏គេមកស្គាល់យើងដែរ នេះបានគេនិយាយថាក្រហៅមិនលឺ ពេលមានមុនមានមាត់ អ្នកណាក៏គេស្គាល់យើងដែរ។

សង្គមយើងនេះចង់និយាយថាបើក្រគ្មានអ្នកស្គាល់ទេ តែបើមានវិញនិយាយពីថាមកហើយ អាណាក៏ធ្វើស្គាល់ដែរ ( ម្ដាយខ្ញុំគ្មានកេរ្តិ៍ដូចម្ដាយគេទេ តែខ្ញុំសប្បាយចិត្តដែរកើតក្នុងផ្ទៃម៉ាក់ខ្ញុំ ) ខ្ញុំនឹងធ្វើឲ្យអ្នកដឹង ថាក្មេងអត់ឪម្នាក់មានអនាគតដល់កម្រិតណា»៕ 

វីជេរតនា
វីជេរតនា និងគ្រួសារ
វីជេរតនា និងគ្រួសារ
វីជេរតនា និងភរិយា
វីជេរតនា កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា