បរទេស៖ អតីតគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Antonio Conte ត្រូវបានគេរាយការណ៍ថា រូបលោកនឹងត្រៀមដាក់ពាក្យបណ្ដឹង ដើម្បីប្ដឹងទៅក្រុមដែលលោកធ្លាប់ដឹកនាំរដូវកាលមុន ដោយសារក្លឹបប្រើពេលយូរពេក ក្នុងការដេញខ្លួន។ 

Antonio Conte

យោងតាមសារព័ត៌មាន The Time បានចុះផ្សាយថា បុរសសញ្ជាតិអ៊ីតាលីនេះ កំពុងប្រមូល ក៏ដូចជាធើ្វឯកសារដើម្បីត្រៀមប្ដឹងក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ ព្រោះអ្នកចាត់ការចង់បានប្រាក់សងជំងឺចិត្តបន្ថែម សងថ្លៃខូចខាតអំឡុងពេលពីរខែនេះ ខណៈតាមរបាយការណ៍មួយចំនួនបានឲ្យដឹងថា Conte នឹងទទួលបានប្រាក់សំណងជិត ១២ លានដុល្លារសហរដ្ឋអាមេរិកពី Chelsea បន្ទាប់ពីក្លឹបបញ្ចប់ការងារខ្លួន តែរូបលោកចង់បានលើសពីនេះទៀត។

គួរឲ្យដឹងដែរថា ជិតកន្លះខែមុន Conte ត្រូវបាន Chelsea បញ្ចប់ពីការងារ ក្រោយពីដឹកនាំក្លិបនេះបានចំនួន២រដូវកាល នឹងបានជួយក្រុមឲ្យឈ្នះ Premier League ១ដង និង FA Cup ម្ដង ហើយជំនួសដោយអតីតអ្នកចាត់ការ Napoli លោក Maurizio Sarri៕ 

Antonio Conte

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]