រាជធានីភ្នំពេញ ៖ ​​ចោរ​ប្រដាប់​អាវុធ​​​២​នាក់​បាន​ប្លន់​​​បុរស​ជាង​​​​​​​​​​​​​ទង និង​ជា​អាជីវ​ករ​​លក់​មាស-ប្តូរ​ប្រាក់ ន​ិង​​បាញ់ បណ្តាល​ឱ្យ​ស្លាប់​​នៅនឹង​កន្លែង​ម្នាក់​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​ និង​រន្ធត់​​​កាលពី​​វេលា​ម៉ោង​​៥​ល្ងាច ​​ថ្ងៃទី​១៤ មីនា ​​២០១២ ​​នៅ​មុខ​ឱសថ​ស្ថាន​សុភមង្គល​​ ​អគារ​លេ​ខ​៩៨Eo ផ្លូវ​​​លេខ​១១៨ សង្កាត់​ផ្សារ​ចាស់ ​ខណ្ឌ​ដូនពេញ ខណៈ​​អាជីវ​ករ​​រូប​នោះ​ប្រមូល​គ្រឿង​ អលង្ការ​​មាន​ មាស ប្លាទីន ពីតូប​លក់​​ដូរ ​ដាក់​កាបូប​មួយ​ធ្វើ​ដំណើរ​​ដោយ​ថ្មើរ​​ជើង​បត់​ចូល​តាម​ច្រក​ឌឿង​ហែម​ឆ្ពោះ​​ទៅកាន់​លំនៅឋាន​​ដូច​សព្វ​មួយ​ដ​ង ​​ហើយ​ចោរ​ពីរនាក់​ក៏ស្ទុះ​ចេញ​ភ្ជង់​កាំភ្លើង​ប្លន់​តែម្តង ​។ បុរស​ជាង​ទង និងជា​អាជីវ​​ករ​លក់​មាស-ប្តូរ​ប្រាក់​​ដែល​ស្លាប់​​ដោយ​សារ​​គ្រាប់​កាំភ្លើង​​​ចោរ ខណៈ​​សមត្ថ​កិច្ច​អសមត្ថ​ភាព​នេះ​ឈ្មោះ​ទិន នាថ អាយុ​៣៥​ឆ្នាំ ​ស្នាក់​នៅ​​ផ្ទះ​​តាម​ផ្លូវឌឿង​ហែម​ចម្ងាយ​​ប្រមាណ​ជាង​២០០​ម៉ែត្រ​ ពី​ផ្សារ​​​ចាស់ទី​ក​ន្លែង​ដែល​អាជីវ​ករ​រូប​នេះ​​លក់​ដូរ ​ហើយ​​នៅ​​វេលា​ល្ងាច​​នោះ ​គាត់​បាន​ប្រមូល​គ្រឿង​អលង្ការ​​ដាក់​កាបូប​ដើរ​ដោយ​ថ្មើរ​​​ជើង​​ចាក​ចេញ​​ពីតូប​ល​ក់​ដូរ​ឆ្ពោះ​​ទៅ​ផ្ទះ ។ ​លុះ​ដល់​​​ផ្លូវ​បត់​ចូល​​តាម​ច្រក​ឌឿង​ហែម​ ស្រាប់តែ​​មាន​​ចោរ​​​​​​​​២​នាក់​ស្ទុះចេញ​​មក​ភ្ជង់​ប្លន់​បុរស​អាជីវ​ករ​រូបនោះ​តែ​ម្តង ​។ ក្រុម​ចោរ​បាន​ព្យាយាម​​​ដណ្តើម​​យក​កាបូប​​ប្រាក់ ​គ្រឿងអលង្ការ​​​ពី​បុរស​​​អាជីវ​ក​រ​ ប៉ុន្តែ​ដោយ​​សារ​​តែ​បុ​រស​អាជីវ​ករ​​​​​ម​ិ​ន​​ព្រម​ប្រគល់​​ឱ្យ​ចោរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏​កើត​​ការ​​ប្រវាយ​​ប្រតប់​​គ្នា​មួយ​ប្រាវ ហើយ​ភ្លាម​នោះ​​ចោរ​ម្នាក់​បាន​បាញ់​​ទៅលើ​បុរស​អាជីវ​ករ​ឥត​ញញើត​ដៃ​ប្រហែល​៤​ទៅ៥​គ្រាប់​​គឺ​ត្រូវ​១​គ្រាប់​ចំ​បេះដូង បណ្តាល​​ឱ្យ​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​​ស្លាប់​នៅ​នឹង​កន្លែង​​គួរ​ឱ្យ​រន្ធត់...​ចំណែក​​ក្រុម​ចោរ​​បាន​ហក់​ឡើង​ជិះ​ម៉ូតូ​​គ្នារបស់​​គេ​រត់​គេច​ខ្លួន​​បាត់ ​ហាក់​​​សើច​​ចំអក​​ដាក់​សមត្ថ​កិច្ច​​ដែល​​អសម​ត្ថ​ភាព​គ្រប់​គ្រង​សន្តិ​សុខ​មូល​ដ្ឋាន។ អ្នក​ក្រុង​ភ្នំពេញ ​​​​​រិះ​គន់​ថា ​ចុង​ឆ្នាំ​​២០១១ និង​ដើម​ឆ្នាំ​២០១២ ​នេះ ចោរ​កម្ម​បាន​កំរើក​ឡើង​គួរ​ឱ្យ​ភ័យ​ខ្លាច​ណាស់ ហើយ​​មាន​ចរិត​​កាច​សាហាវ​​ទៀត​ផង ​​គឺ​ឱ្យតែ​​ប្លន់​ភាគ​ច្រើន​តែ​​ង​តែ​បាញ់​សម្លាប់​ ។ ​​​ការកើត​​អំពើ​ប្លន់​​ញឹកញាប់​​នេះ​ដោយ​សារ​តែ​ចោរ​សម្លឹង​​ឃើញថា ​សមត្ថ​កិច្ច​ចាប់​​ផ្តើម​​អសមត្ថ​ភាព​​ហើយ​ ទើប​ពួក​គេ​ចេញ​ប្លន់​​​​យ៉ាង​​សប្បាយ​បែប​នេះ ។ ​​អំពើ​​ប្លន់​ទាំង​នេះ​ បណ្តាល​​​មកពី​កត្តា​ច្រើន​​យ៉ាង​ដូច​ជា​ គ្រប់​គ្រង​សណ្តាប់​ធ្នាប់​​មិន​​ហ្មត់​ចត់, ការ​​​​​ពារ​សន្តិ​សុខ​មិន​ហ្មត់​ចត់, ​សមត្ថ​កិច្ច​​​ខ្វះ​ការ​ទទួល​ខុសត្រូវ, គ្រប់​គ្រង​​អាវុធ​ជាតិ​ផ្ទុះ​មិន​ច្បាស់​លាស់, អនុ​វត្ត​ច្បាប់​​​ចាប់​ចងខ្សោយ, ​​បើ​ថា​ខ្លាំង​​ពូកែ គឺខ្លាំង​ខាង​​បិទ​ហាង​​​​ពេល​មាន​ជន​អគតិ​​បាញ់​បោះ​សេរី ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]