អាមេរិក៖ ហាង​លក់គ្រឿងអលង្ការ​មួយកន្លែងដែល​មាន​មូលដ្ឋាន​នៅ​ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក ( Jason Beverly Hills) បាន​ធ្វើការស្នើ​រទៅកាន់សហព័ន្ធ​បាល់ទាត់​របស់ប្រទេសបារាំង ដើម្បី​ធ្វើ​ចិញ្ចៀន​សម្រាប់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ទាំងអស់ដែល​ទើបនឹង​ឈ្នះពាន​ World Cup កាល​ពី​ពេល​ថ្មីៗ​នេះ។

Antoine Griezmann

គួរឲ្យដឹងថា ចិញ្ចៀន​នោះមាន​ទំហំ​ធំជាងចិញ្ចៀន​ធម្មតាប្រហែល ២ ដងឯនោះ ហើយដាំទៅដោយត្បូងពេជ្រសុទ្ធតែម្តង ដោយ​មាន​សរសេរ​ថា «ជើង​ឯក​ពិភព​លោក រឺ World Champions» ហើយ​មាន​ស្លាក​សញ្ញារបស់សហព័ន្ធ​បាល់ទាត់​និងទង់ជាតិរបស់ប្រទេសបារាំង​នៅ​ចំ​កណ្ដាលនៃចិញ្ចៀន​។ 

រហូតមកទល់ពេល​នេះដែរ គឺនៅមិន​ទាន់​មាន​របាយការណ៍​ណា​ចុះ​ផ្សាយ​អំពី​សេចក្ដី​សម្រេច​ចិត្ត​របស់​សហព័ន្ធ​បាល់ទាត់​បារាំងទាក់​ទង​នឹង​សំណើ​ររបស់ Jason Beverly Hills នៅ​ឡើយ​នោះទេ។

Antoine Griezmann

ទោះ​ជា​យ៉ាង​ណាក្តី ក៏មាន​កីឡាករ​ល្បី​បារាំង​ម្នាក់ ហាក់​ទាក់​ចិត្ត​នឹង​ចិញ្ចៀន​នេះខ្លាំងណាស់ហើយ គឺខ្សែប្រយុទ្ធ Antoine Griezmann។ 

កាល​ពី​ម្សិល​មិញ ខ្សែ​ប្រយុទ្ធ​របស់ក្លិប Atlético Madrid រូបនេះបាន​បង្ហោះ​រូប​ចិញ្ចៀន​នោះនៅក្នុង Story នៃ​គណនី​ផ្លូវ​ការ Instagram របស់​គេ ដោយ​សរសេរ​បែប​ច្រៀង​តាម​លំនាំ​បទ Big Rings របស់​អ្នក​ចម្រៀង Drake ថា៖ «ខ្ញុំ​មាន​ក្រុម​មួយ​ធំ ហើយ​ពួក​គេ​ត្រូវ​ការចិញ្ចៀន​ធំៗ»៕

Antoine Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]