អង់គ្លេស៖ ក្នុងវីដេអូមួយដែលបង្ហាញពីការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola នៃក្រុម Manchester City គឺពិតជាធើ្វឲ្យមនុស្សដែលបានទស្សនាហើយ ប្រាកដជាសរសើរក្នុងការដឹកនាំក្រុមរបស់បុរសសញ្ជាតិអេស្ប៉ាញនេះ។ 

ក្រុម Man City

ក្នុងវីដេអូរយៈពេលជាង១នាទី ដែលផលិតដោយ Amazon Prime បានបង្ហាញពីការដឹកនាំ ការស្ដីប្រដៅ ការទូន្មានណែនាំទៅកាន់កីឡាកររបស់ក្រុម Manchester City ពីសំណាក់អតីតគ្រូបង្វឹកក្រុម Barcelona និង Bayern Munich ដែលធើ្វឲ្យពួកគេឈ្នះពាន League Cup ក៏ដូចជាពានលីកកំពូលអង់គ្លេស ជាពិសេសគឺការបំបែកកំណត់ត្រា ១០០ពិន្ទុ ដែលគ្មានក្លិបណាធើ្វបានទៀតផង។ 

Pep Guardiola

ក្នុងឃ្លាមួយដែលធើ្វឲ្យមនុស្សរាល់គ្នាដែលបានទស្សនាវីដេអូហើយ សរសើររូបលោកមិនដាច់ពីមាត់នោះ គឺក្នុងឃ្លា៖ «ខ្ញុំនឹងការពារអ្នករហូតដល់ទីបញ្ចប់ក្នុងសន្និសីទសារព័ត៌មាន ប៉ុន្ដែនៅទីនេះ ខ្ញុំនឹងនិយាយរឿងពិតទៅអ្នក»។

«មួយចំនួនក្នុងចំណោមអ្នកទាំងអស់គ្នាលេងល្អ ពេលដែលអ្នកខឹងខ្ញុំ។ ដូច្នេះបើស្អប់ខ្ញុំ ស្អប់ចុះ គ្មានអ្វីជាបញ្ហាទេ» Guardiola និយាយទៅកាន់កីឡាករទាំងអស់ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់៕  

រូបក្នុងវីដេអូ
រូបក្នុងវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]