ភ្នំពេញ៖ ពិធិករដ៏មានប្រជាប្រិយភាព ដែលជាអតីតតារាកំប្លែងមួយរូប នាយព្រែក រំភើបចិត្តយ៉ាងខ្លាំង ក្រោយលឺពាក្យពេចន៍សរសើរ តាមរយៈ ការសរសេរ នៅក្នុង Comment របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ឃើញថាតារារូបនេះ បានដឹកដៃអ្នកម្តាយជាទីស្រលាញ់របស់ខ្លួនឡើងច្រៀងនៅក្នុងកម្មវិធីមួយ ដែលមានការជួបជុំពីតារាជើងចាស់ប៉ុន្មានរូប។ នៅក្នុងនោះដែរ អតីតតារាកំប្លែងរូបនេះ បានលើកយកបទ«ជីវិតក្មេងវត្ត» ដែលជាស្នាដៃនិពន្ធ ដែលនិយាយពីជីវិតពិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីខ្មែរ។

ខណៈពេលដែលកំពុងច្រៀង សម្តេច ក៏បានចូលរួមទស្សនាផងដែរ ជាមួយគ្នានេះ សម្តេច ក៏បានលេចនូវពាក្យសរសើរទៅកាន់នាយព្រែក ដែលបានច្រៀងបទមួយនេះយ៉ាងពីរោះដូច្នោះ។

នៅក្នុងនោះដែរ សម្តេច ក៏បានមានប្រសាសន៍យ៉ាងដូច្នោះថា៖ «អរគុណចៅព្រែក ដែលចេះច្រៀងបទតាយ៉ាងពិរោះ។ ពេលតាស្តាប់បទនេះ តានៅតែអាណិតខ្លួនដែលពេលនោះអាយុ១៣ឆ្នាំ ត្រូវបែកពីឪពុកម្តាយមកនៅជាមួយព្រះសង្ឃដើម្បីបន្តការសិក្សា»៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ 

នាយព្រែក
នាយព្រែក និងម្តាយ
សម្តេចតេជោនាយករដ្ឋមន្រ្តី និងនាយព្រែក
នាយព្រែក ពេលឡើងច្រៀង
នាយព្រែក ពេលឡើងច្រៀង
សាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក