កម្ពុជា៖ ក្រុម បឹងកេត បានសម្រេចចិត្តផ្លាស់ប្តូរឡូហ្គោថ្មីរបស់ខ្លួនហើយ ក្រោយពីប្រើប្រាស់ឡូហ្គោបច្ចុប្បន្នរបស់ខ្លួនតាំងពីឆ្នាំ២០១២ មក។

ឡូហ្គោបច្ចុប្បន្នរបស់ក្រុមបឹងកេត

នៅក្នុងទំព័រ Facebook ផ្លូវការរបស់ក្លិបបានបង្ហោះរូបឡូហ្គោថ្មី ថែមទាំងភ្ជាប់ជាមួយសារ៖

« ថ្ងៃនេះក្លិបបឹងកេតមានកិត្តិយសសូមធ្វើការបង្ហាញជូននិមិត្តសញ្ញាថ្មីរបស់ក្លិបដែលមានសណ្ឋានដូចរូបខាងក្រោម ហើយនិមិត្តសញ្ញាថ្មីនេះក្លិបគ្រោងនឹងប្រើប្រាស់ជាផ្លូវការនៅរដូវកាលក្រោយ។

និមិត្តសញ្ញាថ្មីនេះត្រូវបានរចនាឡើងដោយផ្អែកលើលំនាំដើមនៃនិមិត្តសញ្ញាបច្ចុប្បន្នដែលក្លិបបាននិងកំពុងប្រើប្រាស់តាំងពីឡើងមកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគក្នុងឆ្នាំ២០១២មក ហើយច្នៃបន្ថែមដើម្បីឲ្យមានភាពទាន់សម័យនិងទំនើបភាពស្របទៅតាមយុគសម័យថ្មីនៃបាល់ទាត់។

ក្លិបបាល់ទាត់អាជីពនានានៅជុំវិញពិភពលោកបានធ្វើការកែសម្រួលនិមិត្តសញ្ញារបស់ពួកគេពីមួយពេលទៅមួយពេលដើម្បីបង្កើនភាពស្រស់ស្អាតនិងទាន់សម័យ។ ក្លិបបឹងកេត តែងតែព្យាយាមគិតដើម្បីអភិវឌ្ឍក្លិបឱ្យ កាន់តែរីកចម្រើនឡើងហើយ នេះជាលើកដំបូងដែលពួកយើងធ្វើបច្ចុប្បន្នភាពនិមិត្តសញ្ញារបស់យើង។ នេះគ្រាន់តែជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ក្លិប ហើយពួកយើងជឿជាក់ថាអ្នកគាំទ្ររបស់យើងនឹងទទួលដំណឹងរំភើបរីករាយខ្លាំងជាងនេះច្រើនទៀតនៅពេលខាងមុខ។

ពួកយើងនឹងចាប់ផ្ដើមយុគសម័យថ្មីដ៏រីករាយជាមួយការផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មីរបស់យើងទាំងអស់គ្នា! » 

រូបភាព៖ Boeung Ket Football Club
រូបភាព៖ Boeung Ket Football Club

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]